ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ មករា មេ​ឈ្មួញ​ចាស់វស្សា​ម្នាក់​ប្រចាំ​ខេត្ត​រតនគីរី មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​ចំណុច​ភ្នំ​កុក ទៅ​លក់​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​យ៉ាង​រលូន ?

ឈ្មោះ មករា  មេ​ឈ្មួញ​ចាស់វស្សា​ម្នាក់​ប្រចាំ​ខេត្ត​រតនគីរី មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​ចំណុច​ភ្នំ​កុក ទៅ​លក់​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​យ៉ាង​រលូន ?

ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា រយៈពេល​១​សប្ដាហ៍​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ មករា បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ទៅ​លក់​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​មិន​ដឹង​ឬ​ទុក​ឲ្យ​ឈ្មួញ​មករា​ដឹកជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​តាម​អំពើ​ចិត្ត​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ឈ្មោះ មករា ប្រើ​រថយន្ត​សាំ​យ៉ុង​៨ ទៅ ១០ គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ពី​ចំណុច​ភ្នំ​កុក មក​ស្តុក​ទុក​ផ្លូវ​ចុះ​ចំណោត​ជិត​បឹង​យក្ស​ឡោម បន្ត​ទៅ​លក់​ស្រុក​យួន​ពេញ​ឡាន​ដល់​ដំបូល ហើយ​ក្នុង​មួយថ្ងៃៗ ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន ពី​៧​ទៅ​៨​ជើង ឆ្លងកាត់​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​រហូត​ដល់​ព្រំដែន​ចូល​ដល់​យួន​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រលូន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ មករា បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​ស្រុក​យួន ដោយ​សេរី​។​

​ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ​ឈ្មោះ មករា ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនគិរី បានឲ្យដឹងថា ដោយសារ​មាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​មេ​ឈ្មួញ​ម្នាក់​នេះ អាច​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​ស្រុក​វ៉ើន​សៃ ចូល​ក្រុង​បាន​លុង ហើយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ក្រុង​បាន​លុង ចេញ​ទៅ​លក់​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញទំហឹង​។​

​ជាងនេះទៅទៀត​មេ​ឈ្មួញ​ឈ្មោះ មករា មាន​មន្ត្រី​ធំ​ជា​បង្អែក​យ៉ាងរឹងមាំ ទើប​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី មិន​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ ដោយ​ទុក​ឲ្យ​ឈ្មួញ​រូប​នេះ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ស្រុក​យួន​កាន់តែ​ខ្លាំងក្លា​ជាង​មុន​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី សម្ងំ​ស្ងាត់ឈឹង ទោះបី​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ទៅ​លក់​ស្រុក​យួន យ៉ាង​ពេញបន្ទុក​ក៏ដោយ​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ មករា មិន​អាច​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន បានឡើយ​។

​ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណៈ​កម្មា​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាត់វិធានការ​បង្ក្រាប​មេ​ឈ្មួញ​ឈ្មោះ មករា នៅក្នុង​ខេត្ត​រតនគិរី ជាបន្ទាន់​។​

​ដោយសារ​ថា​រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាងគំហុក ។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###