មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ភាគច្រើនឈ្មួញឈ្មោះ ចែ ដែត ដឹកជញ្ជូនឈើខុសច្បាប់តាមគោយន្តចេញពីចំណុចត្រពាំងសង្កែ ឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែង។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់មកទើបឈ្មួញឈ្មោះ ចែ ដែត លើកឈើដាក់លើរថយន្តសាំយ៉ុង ដឹកចេញពីស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងសុខស្រួល។
មន្ត្រីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែ ដែត នោះទេ ហើយពួកគេបែរជាសម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មកដល់ពេលនេះ ឈ្មួញឈ្មោះ ចែ ដែត នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ចូលទៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងពេញបន្ទុក។
មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែដែត ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើននោះទេ។
ផ្ទុយទៅវិញគឺមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបចែ ដែត អាចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ទៅដល់គោលដៅយ៉ាងសុខស្រួលជារៀងរហូត។
ប្រភពពីឈ្មួញឈើមួយចំនួនដែលស្និទ្ធនឹងចែ ដែត បានឲ្យដឹងថា ដោយសារបុគ្គលម្នាក់នេះ មានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកសំបូរ ខេត្តក្រចេះ ទៅដល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយគ្មានសមត្ថកិច្ចណាបង្ក្រាប។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ក៏ដូចជាលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យឈ្មួញឈ្មោះ ចែដែត ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។
ហេតុនេះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរបណ្ដោយឲ្យឈ្មួញឈ្មោះ ចែដែត ធ្វើអ្វីៗតាមអំពើចិត្ត។មានត