ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្វៀន​បញ្ជាល់មាន់ ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ សុខ គីម ម៉េង ហៅ​ចាយ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល ដល់​មន្ត្រី​ធំៗ ក្នុង​ខេត្ត​កំពត ?

សង្វៀន​បញ្ជាល់មាន់ ដុះ​ស្លែ  បង្កប់​ក្នុង​កាស៊ីណូ សុខ គីម ម៉េង  ហៅ​ចាយ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល ដល់​មន្ត្រី​ធំៗ ក្នុង​ខេត្ត​កំពត ?

កំពត ÷ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច បាន​បញ្ជាក់ឲ្យ រស្មី​ឯករាជ្យ ដឹងថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ម្ចាស់​កាស៊ីណូ សុខ គីម ម៉េង បានបេ​ី​កដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ សម្រុក នាំគ្នា​ចូល លេងល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង និង ល្បែង​ផ្សេងៗ​ទៀត យ៉ាង​គគ្រឹកគគ្រេង នៅ​កាស៊ីណូ ទ្វេភាគី តន់​ហន់ តាម​អំពើ​ចិត្ត​។​

​មជ្ឃដ្ឋាន​ខាងក្រៅ បាន​រិះគន់​ទៅលើអាជ្ញាធរ​និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន បាន​ត្រឹម រក្សា​ភាព​ស្ងៀមស្ងាត់ មិនទាន់ ឃើញ ចុះបង្ក្រាប​ទោះបី សារព័ត៌មាន ក្នុងស្រុក​ជា​ច្រើន​អង្គភាព បាននាំគ្នា ចុះផ្សាយ ព្រោងព្រាត ក៏ដោយ សង្ស័យថា ខ្លាច បាត់បង់ ផលប្រយោជន៍ ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត មិន​ចាត់​វិធានការ​បង្ក្រាប​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ភ្នាក់ងារ​អ្នកសារព័ត៌មាន យើង បាន​ចុះ​ផ្តិត​យក​រូបភាព ចំណុច​ទីតាំង​បន​ល្បែង បញ្ជាល់មាន់ លេង​ស៊ីសង​ខុសច្បាប់ ជ្រក​ក្នុង​កាស៊ីណូ លោក សុខ ចាយ ហៅថា សុខ គីម ម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុង ភូមិ ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅតែ​បន្ត បើក​ដំណើរការ​យ៉ាង​រលូន ឱ្យ ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង អណាធិបតេយ្យ ផ្ទុយ​ពី ច្បាប់​.​ស ជ​. ណ .​ដែល​មិន​បាន​អនុញ្ញាត ឲ្យ​ខ្មែរ​ចូល​លេង​នោះទេ​។​

​មហាជន បានដាក់​ការសង្ស័យថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប្រាកដជា​មាន​ការ រួមគំនិត ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​មើលទៅ ទើប​កាស៊ីណូ នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ ដែល​បើក​ដំណើការ ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​សុខ​ស្រួល​បំផុត ដោយ​គ្មាន ការទប់ស្កាត់ ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ខេត្ត​កំពត​សោះ​ឡេ​ី​យ ។

​ក្នុងនោះ ទៀតសោត មហាជន បាន​លើក ឡើង​ថា ប្រសិន មិន​មាន​ការ ឃុបឃិត​គ្នា ជា​ប្រព័ន្ធ ទេ នោះ ហេតុអ្វី មិនចេះ​ទប់ស្កាត់ ឬ បង្ក្រាប កាស៊ីណូ សុខ គីម ម៉េង ដែល​កំពុង ថ្លើម​ធំ ហ៊ាន​ផ្គើន​ជាមួយ ច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេ​ី​យ ផ្គើន និង បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ ដូច្នេះ ទៅវិញ​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច សំណូមពរ ដល់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គូរ​ចាត់វិធានការ​ក្តៅ​ចំពោះ​ភាព​អសកម្ម របស់លោក ម៉ៅ ច័ន្ទ មធុ​រិទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បណ្តោយ​ឲ្យ​ម្ចាស់​កាស៊ីណូ សុខ​គីម ម៉េង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​ល្បែង​បញ្ជាល់មាន់ ដោយ​សេរី​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###