ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា បុគ្គលឈ្មោះ តី មានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់ទៅលើលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ក៏ដូចជាលោកលោក ជា សុមេធី អភិបាលខេត្តព្រៃវែងទៀតផង ទើបអាចធ្វើអ្វីៗបានតាមទំនើងចិត្ត ។
ជាងនេះទៅទៀតតាមប្រភពខ្លះបានបង្ហើបឲ្យដឹងទៀតថា មានសមត្ថកិច្ចនិងមន្ត្រីធំៗ ក្នុងខេត្តព្រៃវែងមួយចំនួនទទួលបានផលប្រយោជន៍ពីបុគ្គលឈ្មោះ តីទើ បមេល្បែងស៊ីសងម្នាក់នេះអាចបើកសង្វៀនបញ្ជល់មាន់វង់បៀរអាប៉ោង ក្នុងទីតាំងកាស៊ីណូម៉ូណាកូយ៉ាងពេញទំហឹង ។
ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធហើយគ្មានខ្នងបង្អែករឹងមាំទេនោះ គឺបុគ្គលឈ្មោះ តី និងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង នៅលើទឹកដីខេត្តព្រៃវែងបានដូចសព្វថ្ងៃនេះទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ តី បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរអាប៉ោងគឺបង្កប់ក្នុងទីតាំងកាស៊ីណូម៉ូណាកូ ហើយកំពុងដំណើរការលេងរាល់ថ្ងៃយ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តចុះបង្ក្រាបទុក្ខអោយអ្នកញៀនល្បែងលេងយ៉ាងសុខស្រួលបំផុត ។
ប្រភពបានឲ្យដឹងទៀតថា នៅទីតាំងបើកលេងល្បែងស៊ីសងរបស់បុគ្គលឈ្មោះ តី បើកឲ្យប្រពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ ព្រោះបុគ្គលនេះអាងមានខ្នងបង្អែកដ៏រឹងមាំ ។
ចំណែកមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ស្រុកថ្នាក់ខេត្តបានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យបុគ្គលឈ្មោះតីធ្វើអ្វីៗតាមអំពើចិត្តដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅឃុំបន្ទាយចក្រីស្រុកព្រះស្តេចមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្តីអសន្តិសុខសង្គម ។
ប្រជាពលរដ្ឋបានធ្វើការអំពាវនាវឲ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃជាពិសេសនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់បុគ្គលឈ្មោះតីដែលជាមេបនល្បែងស៊ីសងនៅកាស៊ីណូម៉ូណាកូក្នុងភូមិកគោឃុំបន្ទាយចក្រីស្រុកព្រះស្តេចខេត្តព្រៃវែងជាបន្ទាន់ ។
ដោយហេតុថាបុគ្គលឈ្មោះ តី មិនត្រឹមតែបើកលេងល្បែងបញ្ជល់មាន់បៀរអាប៉ោងនិងល្បែងផ្សេងៗទៀត ក្នុងទីតាំងកាស៊ីណូម៉ូណាកូប៉ុណ្ណោះទេគឺបុគ្គលនេះមានជំនាញខាងរត់ការណ៍ទៅអោយមន្ត្រីធំៗប្រចាំនៅខេត្តព្រៃវែង ទើបគេចរួចពីការបង្ក្រាបរបស់សមត្ថកិច្ច ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺលោក ជា សុមេធី អភិបាលខេត្តព្រៃវែងនិងលោកព្រំសន្ធរស្នងការនគរបាលខេត្តព្រៃវែងមិនគូរបណ្តោយឲ្យបុគ្គលឈ្មោះតីធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីផលប៉ះពាល់ដល់សន្តិសុខសង្គមនោះឡើយ ៕