ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ត​ក ប្រធាន​រ៉ែ​និង​ថាមពល​ខេត្ត​ស្វាយរៀង​មិន​គូរ​បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម ជីករណ្តៅ​ដី​ខ្នាត​ធំ​ខុស​បទដ្ឋាន​បច្ចេកទេស រង​ការខូចខាត​ផ្លូវ​មួយ​ខ្សែ ក្នុង​ឃុំ​តា​សួ​ល​ស្រុក​ស្វាយជ្រំ​យ៉ាងតំណំ​?

លោក ត​ក ប្រធាន​រ៉ែ​និង​ថាមពល​ខេត្ត​ស្វាយរៀង​មិន​គូរ​បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម ជីករណ្តៅ​ដី​ខ្នាត​ធំ​ខុស​បទដ្ឋាន​បច្ចេកទេស រង​ការខូចខាត​ផ្លូវ​មួយ​ខ្សែ ក្នុង​ឃុំ​តា​សួ​ល​ស្រុក​ស្វាយជ្រំ​យ៉ាងតំណំ​?

ស្វាយរៀង ÷ បើ​តាម​ការលើកឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​សួស ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ បាន​បញ្ជាក់ឲ្យ រស្មី​ឯករាជ្យ ដឹងថា សព្វថ្ងៃ​នេះ​ឈ្មួញ​ជាច្រើន​នាក់​ជីករណ្តៅ​ដី​ដែល​មាន​ជម្រៅ​ខុស​បទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ​នោះ​ឡើយ ។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​សួស​ឃុំ​តា​សួស អំពាវនាវ​ឲ្យ​លោក ហែម សារិទ្ធ អភិបាល​ស្រុក​ស្វាយជ្រំ​ក៏ដូចជា​លោក ត​ក ប្រធាន​រ៉ែ​និង​ថាមពល​ខេត្ត​ស្វាយរៀង ចាត់​វិធានការ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ កុំឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​តទៅទៀត ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​តា​សួស ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បានឲ្យដឹងថា អាជីវកម្ម​រណ្តៅ​ដី​របស់​ឈ្មួញ​មាន​បក្សពួក​ជា​ច្រើន​នាក់​បាន​កំពុង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ការរ​ស់​នៅ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហើយ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​មិន​ចាត់​វិធានការ​ដោះស្រាយ​នោះទេ ។​

​ប្រភព​ពី​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយជ្រំ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​ប្រធានការិយាល័យ​រ៉ែ​និង​ថា​ម​ព​ខេត្ត​ស្វាយរៀង​ទេនោះ គឺ​ឈ្មួញ​មិន​អាច​ជីករណ្តៅ​ដី​យ៉ាង​ធំ​ហើយ​ជ្រៅ និង​ជ្រុះ​អាចម៍ដី​រប៉ាត់រប៉ាយ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​សុខ​ស្រួល គ្មាន​មន្ត្រី​អាជ្ញាធរ​ពាក់​ពន្ធ័​មាន​សមត្ថកិច្ច​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ។​

​គួររម្លឹកថា ! ផ្លូវ​នេះ បាន​ក្រាល​កៅស៊ូ​ជាប់​ព្រំប្រទល់​ផ្លូវជាតិ​លេខ ១ ចូល​តាម​ខ្លោងទ្វារវត្ត​តា​សួស​មាន​ប្រវែង ១​គីឡូម៉ែត្រ​កន្លះ ជា​គម្រោង​បដិភាគ​របស់​ភូមិ​ឃុំ ដែល​បាន​ស្នើសុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អោយ​ពលរដ្ឋ​ធ្វើ​សារាចរណ៍​មិនមែន​អោយ​ក្រុម​ឈ្មួញ​មាន​អំណាច​មក​ដឹក​អាចម៍ដី​លើស​ទម្ងន់​ខូច​ផ្លូវ​ទាំង​ស្រុង​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រៀបរាប់​បន្ថែមទៀតថា យោង​តាម​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម​រណ្តៅ​ដី គឺ​ឈ្មួញ​អាច​ជីករណ្តៅ​ដី​ត្រឹម​ជម្រៅ ៥ ម៉ែត្រ ទៅ ៦ ម៉ែត្រ​ប៉ុណ្ណោះ មិន​អាច​លើសពីនេះ​បានឡើយ ប៉ុន្តែ​ឈ្មួញ​អាច​ជីករណ្តៅ​ដី​នៅក្នុង​ភូមិ​តា​សួស​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រំ​ជ្រៅ​ហើយ​ធំ​ទៀតផង​។​

​លើស​នេះ​ទៅទៀត ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​អាចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ធ្លាក់​អាចម៍ដី​រាយប៉ាយ​ក្លាយទៅជា​ធូលី​ហ៊ុយ​សំពោង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក ។​

​ដោយសារ​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​ក៏ដូចជា​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ផង​ទាន​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###