ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​មន្ត្រី​គយ​ច្រក​ព្រំ​រង​ការរិះគន់​រឿង​ទំនិញគេចពន្ធ​សម្រុកចូល​យ៉ាង​អានាធិបតេយ្យ​

​មន្ត្រី​គយ​ច្រក​ព្រំ​រង​ការរិះគន់​រឿង​ទំនិញគេចពន្ធ​សម្រុកចូល​យ៉ាង​អានាធិបតេយ្យ​

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រួម​ទាំង​អាជីវករ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ ដៃ​ចំពោះ​មន្ត្រី​គយ​ប្រចាំការ អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃ លិន ដែល​ឃុបឃិត​ឲ្យ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក អន្តរជាតិ​មួយ​នេះ​យ៉ាង​អានាធិបតេយ្យ ខណៈ​ដែល​មន្ត្រី គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង ត្រជាក់ចិត្ត ។​

​តាម​សេចក្តីរាយការណ៍​បានឲ្យ ដឹង​ថា​បច្ចុប្បន្ន​នេះ ក្រុម​ឈ្មួញ​បាន​ស ម្រុក នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន កាត់​ត​ទៅ​ជា​រថយន្ត​កាប់ សាច់​ដឹក​តាម​កុងតឺន័រ​ក៏ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម​។​ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំ ដែន​អន្តរជាតិ​ព្រំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិច ជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយ​ខែៗ​។ ប៉ុន្តែ​ត្រូវបាន សង្ស័យថា ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​៥០%​ប៉ុណ្ណោះ ។ ក្រៅពី​នោះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់​លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។ ខណៈ​ដែល​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា​ក្រុម​ឈ្មួញ​មន្ត្រី​គយ​តែងតែ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ រាប់​ឆ្នាំ​មកហើយ ។​

​សេចក្តីរាយការណ៍​ដដែល​បានបញ្ជាក់​ថា មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់​បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ​ពី​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ​ក្លែង​ប្រភេទ​មុខទំនិញ​ពី​ទំនិញ​ថ្លៃ​មក​ជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើបៗ​គាត់​ត​ឲ្យទៅ​ជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។ ល្បិច​បំភ័ន្ត​ភ្នែក​បែប​នេះ​បាន​កើតឡើង​តាំងពី​ជំនាន់​មេ​គយ​មុនៗ​មកម្ល៉េះ​!​ធ្វើឲ្យ​ចំណូល​ពន្ធគយ​មាន​ការបាត់​បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ឬ​មួយ​ឆ្នាំៗ ហើយ​រដ្ឋ​គឺជា​អ្នកខាតបង់​។ រីឯ​មន្ត្រី​គយ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​អ្នកមាន​បាន​។​

​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​បាន​លើកឡើង​ថា លោក ទី ប៊ុន​ឡេង​ប្រធាន​ក្តោប​ក្តាប់​ការងារ​រួម​នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ទំនងជា​នាំ​គ្នា​បន្ត​អនុវត្តន៍​នូវ​វប្បធម៌​ពុករលួយ​តាម​រយៈ​ការប្រើ​ជំនាញ​របស់​ខ្លួន​ក្នុងការ​គៃបន្លំ​យក​ថវិកា​របស់​ជាតិ​មក​ចែក​គ្នា​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ចាញ់​មេ​គយ​ជំនាន់​មុនៗ​នោះទេ ទើប​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​បែបនេះ ។​

​ទាក់ទង​ករណី​ខាងលើ​នេះ ភ្នាក់ងារ​យើង​មិនទាន់​បាន​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ទាំង​ពីរ​រូប​ខាងលើ​បាន​នៅឡើយ​ទេ​ព្រោះ​មន្ត្រី​ទាំង ពីររូប​នេះ ប្តូរ​លេខ​ទូរស័ព្ទ​រហូត ខណៈ​ដែល​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល​នៅ​តែ​ត្រូវគេ​មើលឃើញថា ក្រុម​ឈ្មួញ​បាន​នឹង​កំពុង នាំចូល​យ៉ាង​គគ្រឹគគគ្រេង ដោយ​ពុំ​មាន​ការបង្ក្រាប​នោះឡើយ ។​

​ទន្ទឹម​នោះ​ក៏​មាន​ការទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នគយ​ចុះ​ស្រាវជ្រាវ​នឹង​ចាត់វិធានការ​ជាបន្ទាន់ ប្រសិនបើ​មាន​ឆន្ទៈ​ក្នុងការ​ប្រមូល​ថវិកា​ចូល​រដ្ឋ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###