ប្រភពពីប្រជាពលរដ្ឋ បានឲដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនថ្នាំ ពិសេសទៅទៀតនោះ គឺសំបូរទៅដោយភ្ញៀវបរទេស ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ម្យ៉ាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីត១៩(Covid19)ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ដូឆ្នេះការប្រមូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហាដែលល្មេីសនិងបទបញ្ជា របស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រីខ្នាតយក្ស» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសំណូមពរដល់លោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកយិន សាន អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌចំការមន មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន.!៕