ក្នុងពេលថ្មីៗនេះមានពត៌មានបែក ធ្លាយពីបណ្តាញពត៌មានក្នុងស្រុកមួយ ចំនួនក៍ដូចជាប្រភពពីមន្ត្រីនគរ បាលច រាច រណ៍នៅក្នុងការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានចុះផ្សាយក៍ ដូចជាបើកកកាយនូវរឿងអាស្រូវនិងទង្វើមិនប្រក្រតីរបស់លោក ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួល បន្ទុកចរាចរណ៍ជើងគោក និងលោក សែម សុគន្ធា ប្រធានការិយាល័យ នគរបាលចរាចរណ៍ជើងគោក ។
ក្នុងនោះ បានផ្សាយពីទង្វើរបស់លោក ចេវ ហាក់ និងលោក សែម សុគន្ធា កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ស្ថា ប័នន គរបាលជាតិទាំងមូលផងដែរ ។ ព្រោះមន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ២រូបនេះកំពុងប្រើអំណាចនិងតួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
តាមការបង្ហើបរបស់មន្ត្រីនគរបាលចរាចរណ៍នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បណ្ដាញព័ត៌មាននានាបានឲ្យ ដឹងថា កន្លងមកលោក ចេវ ហាក់ អតីតប្រធានការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ហើយបច្ចុប្បន្នជាស្នងការរង ទទួលបន្ទុកចរាច រណ៍ ជើងគោកនិងលោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលច រាចរណ៍ជើងគោករាជធានីភ្នំពេញ បានដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនមួយចំនួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
បើតាមប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដែលមានរថយន្តធំៗសម្រាប់ដឹកជញ្ជូនទំនិញចូលរាជធានីភ្នំពេញ ត្រូវបង់លុយដាក់ខែឲ្យលោក ចេវ ហាក់ និងលោក សែម សុគន្ធា សរុបក្នុងមួយខែៗរាប់ម៉ឺនដុល្លារ។
ក្នុងនោះប្រភពឲ្យដឹងទៀតថា លោក ចេវ ហាក់ មានរហស្សនាមសេនាសក្ដិ ហើយជាអក្សរឡាតាំង គឺ (PN) ធ្វើជាស្ទីកគ័របិទនៅលើរថយន្តធំៗដឹកជញ្ជូនទំនិញចូលរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលចរាចរណ៍តាមគោលដៅនានាមិនត្រូវប៉ះពាល់រថយន្តដឹកជញ្ជូនទំនិញទាំងនោះឡើយ។
ចំណែកលោក សែម គន្ធា មានរហស្សនាម គាថា ហើយសរសេរជាអក្សរឡាតាំង (KT) ធ្វើជាស្ទីកគ័របិទនៅលើរថយន្តធំៗដឹកជញ្ជូនទំនិញចូលរាជធានីភ្នំពេញ ដើម្បីកុំឲ្យមន្ត្រីនគរបាលចរាចរណ៍តាមគោលដៅក្នុងរាជធានីភ្នំពេញ រំខានរថយន្តដឹកទំនិញទាំងនោះ។ តាមរយៈការធ្វើបែបនេះគឺលោក ចេវ ហាក់ និងលោក សែម គន្ធា ប្រមូលលុយបានច្រើនម៉ឺនដុល្លារក្នុងមួយខែៗយកទិញរថយន្តទំនើបៗជិះ និងសាងសង់ភូមិគ្រឹះធំៗយ៉ាងសុខស្រួល។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះសារពត៌មានយើងបានទាក់ទងទៅលោក ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញនៅរសៀលថៃ្ង១៦ ខែកក្កដា ឆ្នាំ២០១៩នេះដែរ តែលោកមិនឆ្លើយតប ។ រីឯលោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកវិញ មិនអាចទាក់ទងបាន។ ទោះបីជាយ៉ាងណាក៍ដោយអង្គភាពយើងនឹងឆ្លើយតបស្តីពីច្បាប់របបសារពត៌មាន។
ដូច្នេះហើយក៍មានកា រអំពាវ នាវដ ល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាល ជាតិ មិនគួរបណ្ដោយឲ្យលោក ចេវ ហាក់ និងលោក សែម គន្ធា ធ្វើអ្វីៗស្រេចតែអំពើចិត្តនោះទេ ៕
ដោយ ៖ ពុតសាម៉ាត់