ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​លោក អ៊ុំ វណ្ណ​សុភគ៌ជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កោះ​ញែក​ជិត​រលាយ​ហើយ​

​លោក អ៊ុំ វណ្ណ​សុភគ៌ជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កោះ​ញែក​ជិត​រលាយ​ហើយ​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យ ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម ហ៊ុន​លឹម​រ៉ូយ៉ាល់ មិន អាច​បន្ត​សកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី ស្រុក​កោះ​ញែក តាម​រថយន្ត​ធំៗ យ៉ាង​គ​គ្រឹ កគ គ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន គួរ​ចាត់វិធានការ ទប់ស្កាត់​បទល្មើស​បំផ្លាញ ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ជាបន្ទាន់ ព្រោះ​ប្រភព​ខ្លះ​បានឲ្យដឹងថា មន្ត្រី​បរិស្ថាន​ប្រ ចាំ​តំបន់​ដែន ជ​ម្រ ក​សត្វព្រៃ​ភ្នំ​ព្រេច និង​ប្រចាំ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​លើកឡើង​ថា លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ជា​អ្នកសម្របសម្រួល​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក កែវ សុភគ៌ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសា​រអាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​ខ្លួន​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។​

​លឹម រ៉ូយ៉ាល់ កំពុង​បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភគ៌ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុង​ខណៈ​ដែល​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេស​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ហើយ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រាលដាល​នោះទេ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ឈើ​ដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​សព្វថ្ងៃនេះ គឺ​ស្រប​ច្បាប់​មាន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈើ​ខុស​ច្បាប់​មាន​ដល់​ទៅ​៧០​ភាគរយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ធំៗ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​មហន្តរាយ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​។ ដោយហេតុ​ថា ការដែល​លោក ស្វាយ សំ​អ៊ាង ដាក់បទបញ្ជា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ នៅ​តែ​បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​។​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###