កណ្តាល ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ្ក ក្នុងភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល រណ្ដៅដីខ្នាតយក្ស របស់លោកមហា រដ្ឋាត្រេឌីង ត្រូវអាជ្ញាធរខេត្តកណ្តាល សម្រេចផ្អាកអាជីវកម្ម ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោយរកឃើញថា បុគ្គលម្នាក់នេះ បានប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និង ការដឹកជញ្ជូនលើសទម្ងន់ ផ្ទុយពីច្បាប់ដែលបានកំណត់ ។
ប្រភពពីគណ:កម្មការចម្រុះ បានបញ្ជាក់ប្រាប់ព័ត៌មាន ក្នុងស្រុកឲ្យដឹងថា រកឃើញរថយន្តធំៗចំនួន៤គ្រឿង ដែលដឹកចេញពីរណ្ដៅដី លោកមហា រដ្ឋា ត្រេឌីង មានការដឹកលើសទម្ងន់ បណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ក្នុងតំបន់នោះ ហើយអ្នកបើកបររថយន្ត ក៏បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនពិតជាដឹកលើសទម្ងន់ ពិតប្រាកដមែន ។
ជុំវិញរឿងរ៉ាវរណ្ដៅដីខ្នាតយក្ស មានមេការជំនិតរបស់លោក មហា រដ្ឋា ត្រេឌីង បានបង្ហាញនូវអាជ្ញាប័ណ្ណនិងឯកសារពាក់ព័ន្ធមួយចំនួន ទៅឲ្យគណៈកម្មការចម្រុះខេត្ត ដែលបានចុះទៅដល់រណ្តៅដីធ្វើអាជីវកម្ម មានទំហំប្រមាណជាង១៥ហិកតា ត្រង់ចំណុចអាងមេទឹកប្រមូលខ្លា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
គូររម្លឹកថា! ឯកឧត្តមណុប ដារ៉ា អភិបាលរង ខេត្តកណ្តាល បានដឹកនាំគណៈកម្មការចម្រុះ ចុះពិនិត្យរណ្តៅដីខ្នាចយក្ស របស់លោក មហា រដ្ឋា ត្រេឌីង បានរកឃើញបុគ្គលម្នាក់នេះ មិនគោរពតាមបទដ្ឋានគតិយុត្ត ខុសបច្ចេកទេស របស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ទេីបសម្រេចផ្អាកបណ្ដោះអាសន្ន ដោយបានធ្វើការរក្សាទុកគ្រឿងចក្រចំនួន២ និង រថយន្តធំៗចំនួន៤គ្រឿង ដែលល្មើសច្បាប់ ធ្វេីអាជីវកម្មដឹកលើសទម្ងន់ ។
ប្រជាពលរដ្ឋ រស់នៅភូមិអញ្ច្រែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល អំពាវនាវដល់ស្ថាប័នពាក់ពន្ធ័ក្នុងខេត្តកណ្ដាល ត្រូវចាត់វិធានការណ៍ក្តៅទៅលើ ក្រុមឈ្មួញនៅតំបន់នោះ ជាច្រើននាក់ទៀតកំពុងធ្វើអាជីវកម្មរាល់ថ្ងៃ ដឹកជញ្ជូនអាចម៏ដីបំផ្លាញលើផ្លូវសាធារណៈ និងមិនគ្របតង់ឲ្យត្រឹមត្រូវនោះទេ ដែលរងផលប៉ះពាល់ពលរដ្ឋជាច្រើនគ្រូសារ៕