ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ថន ប៊ុន ធី ហៅ​ធី បាញ់ ជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង កំពុងបើក​លេង​ក្នុង​ស្រុក​ប​កែវ យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល​ដល់​មន្ត្រី​ធំៗ ខេត្ត​រតន​:​គី​រី ?

ឈ្មោះ ថន ប៊ុន ធី ហៅ​ធី បាញ់ ជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង កំពុងបើក​លេង​ក្នុង​ស្រុក​ប​កែវ យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល​ដល់​មន្ត្រី​ធំៗ ខេត្ត​រតន​:​គី​រី ?

​រតនគិរី ÷ សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្មី ឃុំ​ចាក់ទីង ស្រុក​ប​កែវ បាន​អោយ​រស្មី​ឯករាជ្យ ដឹងថា ឈ្មោះ ថន ប៊ុន ធី ហៅ​ធី​បាញ់​កំពុង​គ្រៀង​គរ ពួក​ញៀន​ល្បែង​អោយ​ចូល​មក​លេង​ភ្លូកទឹកភ្លូកដី ក្រោយ​ពី​ជំងឺ​កូវី​ដ​១៩ ធូរ​សះស្បើយ​មែនពិត ។​

​ក៏ប៉ុន្តែ​ប្រមុខ​ថ្នាក់​នាំ​កម្ពុជា​បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ ជំងឺ​បំន្លែង​ថ្មី ហៅ អូ​មី​ក្រុង​កំពុង​ឆ្លង​រីក​រាលដាល វៃ​លុក​តាម​សហគមន៍ គូរឲ្យ​ភ័យខ្លាច បែរ​ជា​បក្សពួក​និង​បុគ្គល ឈ្មោះ ធី​បាញ់ ហ៊ាន​បើក​ឲ្យ​លេង ប្រឆាំង​និង​បទបញ្ជា​របស់​ក្រសួង​សុខាភិបាល​ទៅវិញ​។​

​ជាក់ស្តែង​ពលរដ្ឋ រស់នៅ​ជិត​ទីតាំង​សង្វៀន​បញ្ជាល់មាន់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ របស់​ម្ចាស់​ឈ្មោះ ធី​បាញ់ មាន​បៀ អាប៉ោង យូគី ដែល​កំពុង​លេង​រីក​រាលដាល​យ៉ាង​ពេញបន្ទុក ។​

​គឺ​នាំឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​គូរឲ្យកត់សម្គាល់ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ សន្តិសុខ​សង្គម នាពេល​បច្ចុប្បន្ន​។​

​ហេតុនេះ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ មិន​គូរ​មេ​ី​ល​រំលង​ភាព​អសកម្ម របស់​លោក​យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគីរី តទៅទៀត​នោះ​ទេ ព្រោះ​បុគ្គល​ឈ្មោះ ថន ប៊ុន​ធី ហៅ​ធី បាញ់ អតីត​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ នៅ​ខេត្ត​ក្រចេះ ស្រាប់​ដល់ពេល​បច្ចុប្បន្ន​ឥឡូវ មក​រត់ការ​បង់លុយ អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​រតនគីរី ចាប់តាំងពី​ថ្នាក់ក្រោម រហូត​ដល់​ថ្នាក់លើ ទើប​បើក​សង្វៀន​បញ្ជាល់មាន់ បាន​យ៉ាង​រលូន​។​

​គូរ​បញ្ជាក់​ផង​ដែរ ! អ្នកញៀន​ល្បែងភ្នាល់​លេង​ស៊ីសង​ខុសច្បាប់ ដាក់​លុយ​ក្នុង​១​គូរៗ ចាប់ពី​១០០០​ដុល្លារ ទៅ​២០០០​ដុល្លារ ជាង​នេះ​ទៅទៀត​នោះ មាន​អ្នកខ្លះ​លេង​ចាញ់​លក់់​ម៉ូតូ ឡាន និង​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ថែម​ទាំង​ដល់​ផ្ទះ​ប្រើ​អំពើហឹង្សា​លើ​គ្រូសារ​ទៀត​ផង​។​

​ប្រជាពលរដ្ឋ រស់នៅ ភូមិ​ថ្មី ឃុំ​ចាក់ទីង ស្រុក​ប​កែវ អំពាវនាវ​ដល់ លោក​ញ៉ែម សំអឿន អភិបាលខេត្តរ​តនះ​គិរី និង​លោក យិន ចំណាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី មេត្តា​ចាត់​វិធានការ អោយ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ទីតាំង​បញ្ជាល់មាន់ របស់លោក ថន ប៊ុន ធី ហៅ ធី​បាញ់​ជា​បន្ត​បន្ទាន់​៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###