ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំដែនព្រៃវល្លិ៍ និងលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ជាអ្នករួមដៃគ្នាអោយក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទ ពីស្រុកយួន ចូលមកខ្មែរតាមអំពើចិត្ត?

លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំដែនព្រៃវល្លិ៍ និងលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ជាអ្នករួមដៃគ្នាអោយក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទ ពីស្រុកយួន ចូលមកខ្មែរតាមអំពើចិត្ត?

ស្វាយរៀង÷ សេចក្តីរាយការណ៍ ពីអាជីវករដែលធ្លាប់នាំទំនិញពីស្រុកយួន ចូលដីខ្មែរ បានបញ្ជាក់ឲ្យ រស្មីឯករាជ្យ ដឹងថា ចាប់តាំងពី លោក ចាន់ តារា មកកាន់តំណែង ជាមេគយច្រកទ្វារអន្តរជាតិព្រំដែនព្រៃវល្លិ៍ រហូតមកដល់បច្ចុប្បន្ន និងលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានបេីកដៃឲ្យឈ្មួញទាំងធំទាំងតូច សម្រុកនាំគ្នាដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកមួយនេះ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។

ប្រភពបន្តទៀតថា លោកចាន់ តារា មេគយច្រកទ្វារអន្តរជាតិព្រំដែនព្រៃវល្លិ៍ និងលោកប៉ាង ឡេងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ កំពុងត្រូវប៉ាន់ក្រុមឈ្មួញដឹកស្រូវ មកពីបណ្តាលខេត្តនាៗ យកទៅលក់ស្រុកយួន តាមច្រកនេះអង្គុយចាំរាប់ក្បាលរថយន្ត ក្នុងមួយថ្ងៃៗ មិនតិចគ្រឿងនោះទេ ជាពិសេសឈ្មួញតូចតាចរកសុី ដឹកទំនិញបន្តិចបន្ទួច ត្អូញត្អែរឲ្យដឹងថា ពួកគាត់បង់លុយតាមការកំណត់របស់ លោក ចាន់ តារា ទើបអាចជញ្ជូនទំនិញឆ្លងកាត់ ពីដីយួនចូលដីខ្មែរ បានសុខស្រួល។

ជាក់ស្តែងក្រុមឈ្មួញគ្រាក់ៗ ដែលរស់នៅ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា សកម្មភាពភាព ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមរថយន្តសាន់យ៉ុង រថយន្តកូរ៉េ ដឹកបន្លែផ្លែឈើ និង រថយន្តកុងទីន័រដឹកគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងគំហុក គឺជាប្រភពចំណូលដ៏សំខាន់របស់ លោកចាន់ តារា មេគយច្រកទ្វារអន្តរជាតិព្រំដែនព្រៃវល្លិ៍។

ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ប៉ាង ឡេង ទេនោះ គឺមិនអាចដឹកជញ្ជូនទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោក ប៉ាង ឡេង បានទេ។

អំពើពុករលួយរបស់លោក ប៉ាង ឡេង អាចប្រព្រឹត្តទៅយ៉ាងរលូន គឺដោយសារមានកិច្ចសហការជាមួយលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលកំពុងល្បីល្បាញខ្លាំង ខាងប្រព្រឹត្តអំពើពុករលួយ។

ប្រភពដែលស្និទ្ធនឹងលោក ប៉ាង ឡេង បានលើកឡើងថា ដោយសារអាងមានខ្នងបង្អែករឹងមាំដើម្បីជួយការពារនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបបុគ្គល ប៉ាង ឡេង ម្នាក់នេះហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនកាងឈ្មួញនាំទំនិញចូលពីស្រុកយួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។

ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនត្រូវបណ្តែតបណ្តោយរឿងនេះតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់បុគ្គល ប៉ាង ឡេង នេះត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។

ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា ដោយសារអាងមានលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាខ្នងបង្អែកការពារដ៏រឹងមាំនេះហើយទើបលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនដែលញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងដូចសព្វថ្ងៃ។

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###