ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ក្រុមហ៊ុន ដោ​ន កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ដឹក​ជញ្ជួន​ឈើ ចេញពី ដែន​អភិរក្ស ព្រៃ​គូលែន​ព្រហ្ម​ទេព រីឯ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ ជា​អ្នក​បើ​ក​ភ្លើង​ខៀវ ?

ក្រុមហ៊ុន ដោ​ន កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ដឹក​ជញ្ជួន​ឈើ ចេញពី ដែន​អភិរក្ស ព្រៃ​គូលែន​ព្រហ្ម​ទេព រីឯ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ ជា​អ្នក​បើ​ក​ភ្លើង​ខៀវ ?

បើតា​ម​ប្រភពពី អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​ព្រះវិហារ កត់សម្គាល់ឃេីញ​ថា ក្រុមហ៊ុន​ដោ​ន បាន​កៀងគរ និង​ប្រមូល​ទិញ​ឈើ ពី​ពលរដ្ឋ​ស្ទើរ​គ្រប់​ច្រកល្ហក ក្នុង​ភូមិសាស្ត្រ ស្រុក​ជាំ​ក្សាន្ត ស្រុក​គូលែន ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ដោយ​សេរី​។​

​ជាហេតុ​នាំ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ សម្រុក​នាំគ្នា វេចបាយ​កញ្ចប់ កាន់​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​គ្រប់​ដៃ និង​បើក​គោយន្ត​ចូល​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡ​ង់ លាន់​សូរ​ទ្រហឹង​រំពង​ពេញ​ព្រៃ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រក្សា​ភាព​ស្ងៀមស្ងាត់​។​

​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ដោ​ន ក៏​បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ បើកផ្លូវ សម្រាប់​ជា​ចរន្ត​ដឹកជញ្ជូន​ព្រៃឈើ ចេញពី ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព កំពុង​កៀងគរ​ប្រជាពលរដ្ឋ​ឱ្យ ចូល​កាប់​ឈើ​ប្រភេទ​លេខ​១ ឈ្លី​ក ឃ្លុំ បាន​យ៉ាង​សុខ​ស្រួល​បំផុត ប្រហែល​ជា​ម្ចាស់​ក្រុមហ៊ុន​សែនព្រេន​ត្រូវរ៉ូវ ទេីប​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប​។​

​ដោយ​ដឹក​ជញ្ជូន​តាម​គោយន្ត​កន្ត្រៃ មកកាន់ ចំណុច​ក្បែរ​ទីបញ្ជាការ​កងពល​តូច​លេខ​៩ ស្ថិតក្នុង​ភូមិ​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត និង​បន្ត​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ឆ្ពោះទៅ ក្រុមហ៊ុន​ដោ​ន ស្ថិតក្នុង​ភូមិ​ពាក់​ស្បែក ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​ក្រុម​ឈ្មួញ​កំពុង​លើក​ដាក់​តាម​ប្រភេទ រថយន្ត​វេ​អង យកទៅ​លក់​ផ្គត់ផ្គង់​ទីផ្សារងងឹត និង​ចែកចាយ​បន្ត​តាម​បណ្ដា​រាជធានី​ខេត្ត រាល់​ការចោទប្រកាន់​ខាងលើ នៅ​រសៀល​ថ្ងៃ​១១ ខែ​០១ ២០២២ បាន​ព្យាយាម​សុំ​ការបកស្រាយ ពី​លោក នួន សុខុម នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើនដង​ហើយ​គ្មាន​អ្នកទទួល​។​

​ចំពោះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះវិហារ ក៍​ពុំ​អាច​សុំ​ការបំភ្លឺ​បាន​ដែរ ខណៈ​លោក​ទទួល​ទូរស័ព្ទ​ហើយ ពេលឮ​សំនួរ​ពី​អ្នកសារព័ត៌មាន លោក​ថា​ស្ដាប់​មិន​ច្បាស់​រួច​ក៍​ចុច​បិទ​ទូរស័ព្ទ​។​

​ប៉ុន្តែ​លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​ជា​នាយក ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេ​ពបាន​ថ្លែងប្រាប់​ថា ក្រុមហ៊ុន​ដោ​ន កន្លងមក​ត្រូវបាន​បិទ​ហើយ លោក​បន្តថា​រាល់​សកម្មភាព​កាប់​ព្រៃឈើ និង​ដឹក​ជញ្ជួន​ព្រៃឈើ​គឺជា​រឿង​ខុស​ច្បាប់​ទាំងអស់​ចំពោះ​សំនួរ​រឿង ក្រុមហ៊ុន​ដោ​ន ធ្វើ​ផ្លូវ​ចូល​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដើម្បី​ដឹក​ឈើ​នោះ​យ៉ាងម៉េច​វិញ ។​

​លោក មាស ញឹម បាន​បដិសេធថា មិន​មាន​ការធ្វើ​ផ្លូវ​ចូល ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​នោះទេ ពោល​គឺ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅលើ​ដី​ក្រុមហ៊ុន ចាស់​ប៉ុណ្ណោះ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​ទាមទារ​ឱ្យ នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​
​មេត្តា​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប នូវ​រាល់​សកម្មភាព​ខាងលើ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ បើ​មិន​ដូច្នោះ​ទេ​ព្រៃឈើ​ត្រូវ​វិនាស​អស់ ក្រោម​ស្នាដៃ ក្រុមហ៊ុន​ដោ​ន ជាក់​ជា​ពុំខាន់​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###