ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ មករា ជា​ឈ្មួញ​ដុះ​ស្លែ ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ចេញ​ទៅ​ស្រុក​យួន​ពេញបន្ទុក​លោក ថាវ យ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ?

ឈ្មោះ មករា  ជា​ឈ្មួញ​ដុះ​ស្លែ ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ចេញ​ទៅ​ស្រុក​យួន​ពេញបន្ទុក​លោក ថាវ យ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ?

សេចក្តីរាយការណ៍ ពី​មន្ត្រី​នៅ​ច្រក​អូរយ៉ាដាវ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ ចំនួន​៧​រថយន្ត​សាំ​យ៉ុង ហើយ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ចំនួន​៥​រថយន្ត​សាំ​យ៉ុង និង​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ចំនួន​៦​រថយន្ត​សាំ​យ៉ុង​។

​ថ្ងៃ​បន្ទាប់​មកទៀត​លោក កែវ តា​យ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ នៅ​តែ​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ឈ្មោះ មករា និង​បក្ខពួក​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ។​

រីឯ​លោក ថាវ យ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ លោក​វរសេនីយ៍ឯក កែវ តា​យ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យ៉ាង​ពេញបន្ទុក​។​

ចំណែក​លោក​វរសេនីយ៍ឯក ឃឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក កែវ តា​យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

ដូច្នេះ​ទើប​ឈ្មួញ​ជើងចាស់​ឈ្មោះ មករា និង​បក្ខពួក​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណី​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ ពី​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ឈ្មោះ មករា និង​បក្ខពួក​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញ​ទៅ​ស្រុក​យួន​ដោយ​រលូន​។​

ជាង​នេះ​ទៅ​ទៀត​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក ខឹម ចិ​ត្រា និង​លោក កែវ តា​យ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ទើប​ហ៊ាន​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។​

ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​គួរ​មើលរំលង​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###