បើតាមប្រភពពី ភ្នាក់ងារសារព័ត៌មានក្នុងស្រុក ១ក្រុមបានបញ្ជាក់អោយ រស្មីឯករាជ្យ ដឹងថានៅវេលាម៉ោង ១២ .៣០នាទីយប់ ត្រូវនឹងថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២១ មានរថយន្តមួយគ្រឿងម៉ាក ហ្វ្រន់ធា ពីបាំងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-5369 ជារថយន្តរបស់មេឈ្មួញដុះស្លែ ល្បីល្បាញ ខាងរកស៊ីកាប់បំផ្លាញព្រៃឈើឈ្មោះយាយ មុំ ដឹកឈើ ទ្វារផ្ទះពេញ បានបែកកង់ កណ្ដាលផ្លូវហើយក៏ត្រូវបានគេរាយការណ៍ទៅខាង មន្ត្រីបរិស្ថានដែនជម្រកប្រចាំនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ពេលដែលភ្នាក់ងារ អ្នកសារព័ត៌មាន បានរាយការណ៍ទៅ មន្ត្រីជំនាញ ស្រាប់តែមានរថយន្តចំនួនពីគ្រឿងចុះមកដល់ ទីមួយម៉ាកពីបាំងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H-5991និងទីពីម៉ាក លុចស៊ីស 300 ពណ៌ទង់ដែង ពាក់ស្លាកលេខ 2A-0644 ជារថយន្ដរបស់មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃខេត្តឧត្តរមានជ័យ។
លុះមកដល់ក៏ធ្វើការឃាត់និងបង្ក្រាបភ្លាមៗ ស្ថិតនៅចំណុចផ្លូវក្រវាត់ព្រំដែន ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តែគួរឲ្យសោកស្ដាយ ក្រោយពីបង្ក្រាបនិងចរចាគ្នាអស់រយៈពេលជាច្រើនម៉ោងក៏ធ្វើការដោះលែងឲ្យរួចខ្លួនទៅវិញបាត់។
គូររម្លឹកផងដែរ ÷ រថយន្តដឹកឈើទ្វារខាងលើនេះ គឺជាមុខសញ្ញាចាស់ដឹកឈើខុសច្បាប់ ជាយូរឆ្នាំកន្លងមកហើយ ដោយម្ចាស់រថយន្តមានឈ្មោះ យាយ មុំ ជាមេឈ្មួញដុះស្លែ ដែលមានទីតាំងនៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជាក់ស្តែងឈ្មួញឈ;រូបនេះ មានរថយន្តមួយគ្រឿងទៀត ក៏ធ្លាប់កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ បង្ក្រាបបានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅដោយឃាត់បានរថយន្តម៉ាក ស្តារិច មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពោធិ៍សាត់ 2B-6866 ផ្ទុកដោយឈើគ្រោង ទ្វារ បង្អួចពេញ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ប៉ុន្តែឈ្មួញឈេី នៅតែមានសិទ្ធិអំណាច ដឹកយកទៅលក់យ៉ាងសុខស្រួលបំផុត។
ដោយសារតែរថយន្តខាងលើ ជាប់ផុងទៅមុខមិនរួចនិងបែកការណ៍ដល់អ្នកកាសែត ហើយកន្លងមកក៏ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនៃការដឹកជញ្ជូនម្ដងរួចមកហើយ ប៉ុន្តែក្រោយមករថយន្តដឹកឈើ របស់មេឈ្មួញឈ្មោះយាយ មុំ រូបនេះ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់យប់ថ្ងៃ យ៉ាងរលូន ប្រហែលជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងឧត្តរមានជ័យ ត្រូវថ្នាំងសណ្តំអស់ហើយ បានជាមិនចាត់វិធានការ ឈ្មួញឈេីម្នាក់នេះ ទុកអោយដឹកជញ្ជូន យកទៅលក់ តាមអំពើចិត្ត៕