ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

​លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង​និង​បក្ខពួក​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ដើម្បី​ស្រង់ដើម​

​លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង​និង​បក្ខពួក​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ដើម្បី​ស្រង់ដើម​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បើ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ទើប​លោក យូ ហេង ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បច្ចុប្បន្ន​លោក យូ ហេង យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ មក​អនុវត្តន៍​ក្នុង​តួនាទី​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង យ៉ាង​ពេញទំហឹង​តែម្តង​។

​ចំណែក​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក យូ ហេង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏​ដោយ​។ ប្រការ​នេះ​ហើយ​ដែល​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ហ៊ាន​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​និង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងជាងគេ បើ​ប្រៀបធៀប​ជាមួយ​ប្រធាន​សាខាគយ​នៃ​បណ្ដា​ខេត្ត​ដទៃទៀត​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង នៅពេលនេះ​គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន ច្រក​តំបន់​និង​ច្រករបៀង​ក្នុងស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​សំឡូត តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ទេ​នោះ​គឺ​ប្រធានការិយាល័យ​គយ​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​ភ្នំព្រឹក ស្រុក​សំឡូត និង​ស្រុក​សំពៅ​លូន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ការ​ដែល​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកព្រំដែន ច្រក​តំបន់​និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ខេត្ត​បាត់ដំបង ហើយ​អាច​ដឹកជញ្ជូន​ទៅ​ដល់​រាជធានី​ភ្នំពេញ គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង និង​ក្រុម​គយ​ចល័ត​ក្នុង​ខេត្ត​បាត់ដំបង​។

​មាន​ការកត់សម្គាល់​ទៀតថា ចាប់តាំងពី​លោក យូ ហេង ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​អំឡុង​ចុង​ខែ​មករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​គឺ​លោក យូ ហេង មិន​ដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទាល់តែសោះ​។

​ផ្ទុយ​ទៅ​វិញ​លោក យូ ហេង កំពុង​ប្រើ​អំណាច​និង​តួនាទី​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​ហើយ​សូម្បី​តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​មិន​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក យូ ហេង ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###