ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ឈ្មួញ​ធំៗ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ និង​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិន​ខ្វល់​ពី​បទ​បញ្ជា​របស់​អភិបាលខេត្ត​

ឈ្មួញ​ធំៗ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ និង​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិន​ខ្វល់​ពី​បទ​បញ្ជា​របស់​អភិបាលខេត្ត​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ បានឲ្យដឹងថា ដោយសារ​មាន​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ជា​បង្អែក​រឹងមាំ​ទើប​លោក ថៃ លី ហ៊ាន​បំពាន​លើ​បទបញ្ជា​របស់​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​មួយ​រយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ចែ​រ៉ុង និង​ឈ្មួញ​ឈ្មោះ ធី​ម ដែល​រស់នៅ​ក្នុង​ឃុំ​ធ្លក ស្រុក​អង្គរបុរី ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ ច្រុប នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ជាពិសេស​នៅ​តាម​ច្រក​បាក់ដៃ​មាន​ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ងងើល ព្រោះ​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ក៏ដូចជា​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។​

​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តតាកែវ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បទបញ្ជា​របស់​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ក្នុង​ការជំរុញ​ឲ្យ​មន្ត្រី​ជំនា​ញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ស្រុក​យួន​នោះ កំពុង​ក្លាយជា​រឿង​ឥតន័យ​ឥតប្រយោជន៍​។ ដោយហេតុ​ថា លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​ច្រករបៀង​និង​ច្រក​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​យួន​នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​ឈឺ ជ្រូក​ងាប់ ពី​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​កត់សម្គាល់​ថា ថ្មីៗ​នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានសម្រេច​ដកហូត​លោក រី ដាវិន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ចេញពី​តំណែង​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ករណី​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់​ជ្រូក​ងាប់​តាម​ច្រករបៀង​ក្នុងស្រុក​អង្គរ​បុរី និង​ស្រុក​គិរីវង់ ខេត្តតាកែវ គឺជា​រឿង​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ​។ ដោយហេតុ​ថា បទបញ្ជា​របស់​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ក្នុង​ការទប់ស្កាត់​សកម្មភាព​នាំ​ចូល​ជ្រូក​ពី​ស្រុក​យួន​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ និង​លោក ញឹប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ មិន​ខ្វល់​ពី​ការអនុវត្ត​តាម​បទបញ្ជា​របស់​អភិបាលខេត្ត​នោះ​ឡើយ ហើយ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​ពី​ស្រុក​យួន​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###