( ព្រៃវែង) ៖ បើយោងតាមការរៀបរាប់ របស់អ្នកស្រីផុល ស្រុង បានបញ្ជាក់អោយ រស្មីឯករាជ្យ ដឹងថា រឿងទំនាស់ដីចំណីផ្លូវ ដ៏ចម្រូង ចម្រាស់ នេះស្ថិតនៅចំណុច ភូមិពានាជើង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល យូរខែ យូរឆ្នាំមកហើយ មិនដែលឃើញ លោក ឈាង ម៉ៅ មេភូមិ ចុះមកដំណោះស្រាយ ជួនគ្រូសារគាត់នោះទេ ។
ជាក់ស្តែង អ្នកស្រី ផុល ស្រុង បាន បញ្ជាក់បន្តទៀតថា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ មានបុគ្គលមិនស្គាល់ឈ្មោះ ចេញមុខជួលដីនាងដៀងណារី ដឹកគ្រឿងសំណង់ ចូលកន្លែងដីទំនាស់ចំណីផ្លូវ និងជាង១ក្រុម កំពុងសាងសង បច្ចុប្បន្ននេះ។
ទោះបីអ្នកស្រីផុល ស្រុង គាត់ចុះមកហាមឃាត់ ក៏មិនស្តាប់ដែរ ឬមួយមានបើកភ្លេីងខៀវ ពីសំណាក់អាជ្ញាធរឃុំ និងអាជ្ញាធរថ្នាក់ស្រុក បានជានាងដៀងណារី ហ៊ានធ្វើអ្វីតាមអំពើចិត្ត។
ជុំវិញរឿងក្តីក្ដាន់ ទំនាស់ដីចំណីផ្លូវ.! បើតាមការលើកឡើង ពីលោកយឹម យូ គង់ អភិបាលស្រុកស៊ីធរកណ្តាល បានបញ្ជាក់តាមទូរស័ព្ទ អោយ រស្មីឯករាជ្យ ដឹងថា គាត់និងព្យាយាម សម្របសម្រួលដីចំណីផ្លូវ ដែលទំនាស់នោះ អោយចំនួន៥ម៉ែត្រ ទៅអ្នកស្រីផុល ស្រុង ប៉ុន្តែគ្រូសារគាត់ទទួលយកមិនបាន មូលហេតុអ្វី មិនដោះស្រាយ ឃេីញតែក្រុមជាង ធ្វើសំណង់រាល់ថ្ងៃ ដោយរំលោភ លើសេចក្តីទឹកចិត្ត។
គូររម្លឹកផងដែរ ! លោកតា ញឹម ថុល ជាមេគ្រូសារគាត់បញ្ជាក់ថា ទំហំដីនៅពីខាងក្រោយ ចំនួន១ហិតតា សព្វថ្ងៃនេះ ប្រធាន សូរិយោដីខេត្តព្រៃវែង បានចុះវាស់វែង ថាខាងកេីតទល់និងថ្នល់ជាតិលេខ១១ ថែមទាំងមានចុងសន្លឹកអោយ អ្នកស្រីផុល ស្រុង កាន់កាប់ទៀតផង ត្រូវជាកូនស្រីបង្កើត បែរជានាង ដៀងណារី ត្រូវរ៉ូវជាមួយអាជ្ញាធរពាក់ពន្ធ័ យកដីចំណីផ្លូវទៅលក់ ឬជួលទៅវិញ។
សូមជម្រាបថា ៖ ដី ដែល កំពុង មាន ទំនាស់ ចម្រូងចម្រាស់ នោះ ជា ដី ចំណីផ្លូវ ស្ថិតនៅ ជាប់ ផ្លូវជាតិ លេខ ១១ ក្នុងភូមិ ពានា ជើង ឃុំ អំពិល ក្រៅ ស្រុក ស៊ីធរ កណ្ដាល ខេត្ត ព្រៃវែង បច្ចុប្បន្ន ១ ផ្នែក លក់ បាត់ ហើយ យោងតាម លិខិត ផ្ទេរ កម្ម សិទ្ធ លក់ ផ្ដាច់ ១ សន្លឹក ចុះហត្ថលេខា ដោយ លោក ឈាង ម៉ៅ មេភូមិ ពានា ជើង ។
បើតាមការលើកឡើងនៅពេលថ្មីៗរបស់អ្នកស្រីផុលស្រុងកាលពីថ្ងៃទី២៣ខែ១២ឆ្នាំ២០២១បានបញ្ជាក់ថា៖ដីចំណីផ្លូវជាប់ផ្លូវជាតិលេខ១១បណ្ដោយចំនួន២០ម៉ែត្រនិងទទឹងទៅក្រោយ៩ម៉ែត្រជាដីចំណីផ្លូវសុទ្ធសាធ!។
អ្នកលក់នោះប្ដីឈ្មោះឃួនប៊ុនខេងនិងប្រពន្ធឈ្មោះដៀងណារីអ្នកទាំង២នៅភូមិពានាជើងឃុំអំពិលក្រៅស្រុកស៊ីធរកណ្ដាល។
លក់ទៅឱ្យឈ្មោះស៊ាហ៊ាន(ប្ដី)និងប្រពន្ធឈ្មោះផុលម៉ានិតនៅភូមិជាមួយគ្នាក្នុងតម្លៃ៣.០០០$(បីពាន់ដុល្លារ)។
មានក្បាលជាប់ផ្លូវជាតិប្រវែង១០០ម៉ែត្របណ្ដាយទៅក្រោយជាង១០០ម៉ែត្រពោលគឺព្រំប្រទល់ជាប់ផ្លូវជាតិលេខ១១តែម្ដងគឺពុំមានដីនរណានៅបាំងពីមុខទេ!។
លោកតាញឹមថុលបន្តថា៖ខ្ញុំមានបង្កាន់ដៃត្រឹមត្រូវមានគំនូសបង្ហាញព្រំប្រទល់ត្រឹមត្រូវដែលបានបែងចែកតាំងពីឆ្នាំ១៩៨៧មកម្ល៉េះពេលនោះឪពុកនាងដៀងណារីបានភ្ជួរដីមួយចំណែកនៅក្បែរនោះដែរប៉ុន្តែបានលក់បាត់ហើយដោយឪពុកនាងពុំបានធ្វើរបបដីនៅពីមុខដីរបស់លោកឡើយ។
លុះក្រោយមកទៀតឪពុកនាងដៀងណារីបានមកកាន់កាប់ដីចំណីផ្លូវដែលនៅពីមុខដីរបស់លោកដេញមិនចេញសោះបង្កជាទំនាស់ក្ដីក្ដាំមិនចេះចប់មិនចេះហើយនិងបានប្ដឹងផ្ដល់ទៅតុលាការទាំង៣ថ្នាក់លុះចុងក្រោយសាលដីកាតុលាការកំពូលអនុញ្ញាតឱ្យឈ្មោះដៀងណារីនិងប្ដីដែលជាអ្នកស្នងមរតក.ពីឪពុក។
មានសិទ្ធអាស្រ័យលើដីចំណីផ្លូវនោះ
ប៉ុន្តែមិនមែនមានន័យថា៖ឈ្មោះដៀងណារីនិងប្ដីក្លាយជាម្ចាស់កម្មសិទ្ធផ្ដាច់មុខឬមានសិទ្ធលក់ដូរអ្វីទេគឺគ្រាន់តែអាស្រ័យផលតាមទម្លាប់ប៉ុណ្ណោះ។
ក្នុងនោះដែរលោកឈាងម៉ៅមេភូមិពានាជើងបានថ្លែងទទួលស្គាល់ថា៖ដីនោះពិតជាដីចំណីផ្លូវប្រាកដមែន!ហើយហ៊ានស៊ីញេផ្ទេរកម្មសិទ្ធដឹងឮក៍ព្រោះផ្នែកលើការព្រមព្រៀងគ្នារវាងអ្នកលក់និងអ្នកទិញ!។
ចំណែកលោកយឹមយូគង់អភិបាលស្រុកស៊ីធរកណ្ដាលឯនេះវិញបានថ្លែងប្រាប់រស្មីឯករាជ្យនៅព្រឹកទី២៤.១២.២០២១ថា៖ដីចំណីផ្លូវគឺមិនមានសិទ្ធលក់ផ្ដាច់ទេមួយចំណែកដែលលក់នោះគេលែងគិតហេីយគិតរឿងដីនៅសល់។
លោកញឹមថុលនិងភរិយាព្រមទាំងកូនៗរបស់គាត់សំណូមពរនិងទទូចដល់ឯកឧត្តមជាមេធីអភិបាលខេត្តព្រៃវែងនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយរកយុត្តិធម៌អោយពួកគាត់ផង។
ហើយលោកញឹមថុលបានអះអាងថាគាត់គ្មានសែរយះអ្នកធ្វើការជួរមន្ត្រីរាជការទេខ្ញុំក្រខ្សត់ខ្លាំងណាស់មានតែពឹងក្មួយៗអ្នកសារព័ត៌មានជួយចុះផ្សាយអោយបានដំណឹងដល់ប្រមុខថ្នាក់នាំកម្ពុជាផងទាន?៕