ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

មេ​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ តុ​ប វី​ដា ជា​ឧត្តមសេនីយ៍​យោធា​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​ខេត្តមណ្ឌលគិរី​គេចផុត​ពី​សំណាញ់​ច្បាប់​ដដែល​

មេ​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ តុ​ប វី​ដា ជា​ឧត្តមសេនីយ៍​យោធា​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​ខេត្តមណ្ឌលគិរី​គេចផុត​ពី​សំណាញ់​ច្បាប់​ដដែល​

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តុ​ប វី​ដា បានឲ្យដឹងថា កន្លង​មក​ការដែល​មេ​ឈ្មួញ តុ​ប វី​ដា អាច​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច តំបន់​អន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺ​ដោយសា​រអាង​មាន​មេបញ្ជាការ​យោធា​យោធភូមិភាគ​១ ជា​បង្អែក​រឹងមាំ​របស់​ខ្លួន​។ ដូច្នេះហើយ​ទើប​នៅពេលដែល​សមត្ថកិច្ច​បង្ក្រាប​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក​ហើយ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី បែរ​ជា​មេ​ឈ្មួញ តុ​ប វី​ដា អាច​គេចផុត​ពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​មិន​គួរ​មើលរំលង​មេ​ឈ្មួញ តុ​ប វី​ដា នោះទេ​ព្រោះ​កន្លង​មក​ឈ្មួញ​រូប​នេះ​ដែល​អាង​ស្បែក​ជា​ឧត្តមសេនីយ៍​យោធា បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​កត់សម្គាល់​ថា ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ត្រូវ​បាន​បង្ក្រាប​កាលពីពេល​ថ្មីៗ​នេះ គឺ​មេ​ឈ្មួញ តុ​ប វី​ដា ដែល​ជា​ឧត្តមសេនីយ៍​យោធា នៅតែ​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​យ៉ាង​រលូន​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា មេ​ឈ្មួញ តុ​ប វី​ដា (​ឧកញ៉ា តុ​ប វី​ដា​) ដែល​ជា​ឧត្តមសេនីយ៍​យោធា​និង​ជា​មេបញ្ជាការរង​យោធភូមិ​ភាគ​១ ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក មិន​ចាញ់​មេ​ឈ្មួញ សឹង សំអុល នោះទេ​។ ដូច្នេះ​ការបង្ក្រាប​តែ​មេ​ឈ្មួញ សឹង សំអុល ហើយ​មើល​រំលង​មេ​ឈ្មួញ តុ​ប វី​ដា គឺ​មានន័យថា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពុំមាន​តម្លាភាព​នៅឡើយ ព្រោះ​ឈ្មួញ​មួយចំនួន​នៅតែ​អាច​គេចផុត​ពី​វិធានការ​ច្បាប់​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា កន្លង​មក​មេ​ឈ្មួញ តុ​ប វី​ដា ដែល​ជា​ឧត្តមសេនីយ៍យោ​ធាមាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ក៏​ដូចជា​ច្រក​ព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រាលដាល​។

​ប្រភព​បានឲ្យដឹង​ទៀតថា មេ​ឈ្មួញ តុ​ប វី​ដា ប្រើប្រាស់​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប ចេញពី​ស្រុក​កោះ​ញែក មិន​ចាញ់​មេ​ឈ្មួញ សឹង សំអុល នោះ​ទេ​ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​បង្ក្រាប​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បែរជា​មេ​ឈ្មួញ តុ​ប វី​ដា អាច​គេចផុត​ពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម​។ បើ​តាម​នាយទាហាន​និង​ពលទាហាន​ក្នុង​យោធភូមិ​ភាគ​១ បានឲ្យដឹងថា មេ​ឈ្មួញ តុ​ប វី​ដា មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​គេចផុត​ពី​ការបង្ក្រាប ហើយ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​មួយរយៈ​ទាំង​ភ័យ​ស្លន់ស្លោ​ផងដែរ​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###