ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា បុគ្គលឈ្មោះ តី មានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់ទៅលើលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងក៏ដូចជាលោក លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ទៀតផងទើបអាចធ្វើអ្វីៗបានតាមទំនើងចិត្ត។
ជាងនេះទៅទៀតតាមប្រភពខ្លះ បានបង្ហើបឲ្យដឹងទៀតថា មានសមត្ថកិច្ចនិងមន្ត្រីធំៗក្នុងខេត្តព្រៃវែង មួយចំនួនទទួលបាន ផលប្រយោជន៍ពីបុគ្គលឈ្មោះ តី ទើបមេល្បែងស៊ីសងម្នាក់នេះអាចបើកសង្វៀនបញ្ជល់មាន់ វង់បៀរ អាប៉ោង ក្នុងទីតាំងកាស៊ីណូ ម៉ូណាកូ យ៉ាងពេញទំហឹង។
ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយគ្មានខ្នងបង្អែករឹងមាំទេនោះ គឺបុគ្គលឈ្មោះ តី និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង នៅលើទឹកដីខេត្តព្រៃវែង បានដូចសព្វថ្ងៃនេះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ តី បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង គឺបង្កប់ក្នុងទីតាំងកាស៊ីណូ ម៉ូណាកូ ហើយកំពុងដំណើរការលេងរាល់ថ្ងៃ យ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តចុះបង្ក្រាប ទុក្ខអោយអ្នកញៀនល្បែងលេងយ៉ាងសុខស្រួលបំផុត។
ប្រភពបានឲ្យដឹងទៀតថា នៅទីតាំងបើកលេងល្បែងស៊ីសង របស់បុគ្គល ឈ្មោះ តី បើកឲ្យប្រពលរដ្ឋខ្មែរ ចូលលេងល្បែង យ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ ព្រោះបុគ្គលនេះអាងមានខ្នងបង្អែកដ៏រឹងមាំ។
ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ស្រុកថ្នាក់ខេត្តបានរក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យបុគ្គលឈ្មោះ តី ធ្វើអ្វីៗតាមអំពើចិត្ត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ នៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេចមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្តីអសន្តិសុខសង្គម។
ប្រជាពលរដ្ឋ បានធ្វើការអំពាវនាវ ឲ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ជា ពិសេស នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើ មិនប្រក្រតីរបស់បុគ្គលឈ្មោះ តី ដែលជាមេបនល្បែងស៊ីសង នៅកាស៊ីណូ ម៉ូណាកូ ក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្ត ព្រៃវែង ជាបន្ទាន់។
ដោយហេតុថា បុគ្គលឈ្មោះ តី មិនត្រឹមតែបើកលេងល្បែងបញ្ជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗទៀតក្នុងទីតាំងកាស៊ីណូ ម៉ូណាកូ ប៉ុណ្ណោះទេ គឺបុគ្គលនេះមានជំនាញខាងរត់ការណ៍ទៅអោយមន្ត្រីធំៗ ប្រចាំនៅខេត្តព្រៃវែង ទេីបគេចរួចពីការបង្ក្រាប របស់សមត្ថកិច្ច។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ លោក ជាសុ មេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនគូរបណ្តោយឲ្យបុគ្គលឈ្មោះ តី ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីផលប៉ះពាល់ដល់ សន្តិសុខសង្គមនោះឡើយ។