ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ហាន មេ​ល្បែងស៊ីសង​នៅ​កាស៊ីណូ​ចក្រវាល បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដោយ​សេរី​

ឈ្មោះ ហាន មេ​ល្បែងស៊ីសង​នៅ​កាស៊ីណូ​ចក្រវាល បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដោយ​សេរី​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងភូមិ​កក់ ស្រុក​ពញាក្រែក បានឲ្យដឹងថា បុគ្គល​ឈ្មោះ ហាន មាន​ខ្នងបង្អែក​ដែល​មាន​ឥទ្ធិពល​គ្រប​សង្កត់​ទៅលើ​លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ទៀត​ផង​ទើប​អាច​ធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត​។

​ជាង​នេះ​ទៅ​ទៀត​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹង​ទៀតថា មាន​សមត្ថកិច្ច​និង​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយ​ចំនួន​ទទួលបាន​ផលប្រយោជន៍​ពី​បុគ្គល​ឈ្មោះ ហាន ទើប​មេ​ល្បែងស៊ីសង​ម្នាក់នេះ​អាច​បើក​សង្វៀន​បញ្ជល់មាន់ វង់​បៀ​អាប៉ោង ក្នុង​ទីតាំង​កាស៊ីណូ​ចក្រវាល យ៉ាង​ពេញទំហឹង​។

​ប្រសិនបើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​បុគ្គល​ឈ្មោះ ហាន មិន​អាច​សាង​ភាពល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ បាន​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បុគ្គល​ម្នាក់​ឈ្មោះ ហាន បាន​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​បៀ​អាប៉ោង ក្នុង​ទីតាំង​កាស៊ីណូ​ចក្រវាល គឺ​នៅក្នុង​ចម្ការកៅស៊ូ ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ហើយ​កំពុង​ដំណើរការ​យ៉ាង​ពេញបន្ទុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា នៅ​ទីតាំង​បើក​លេង​ល្បែងស៊ីសង​របស់​បុគ្គល​ឈ្មោះ ហាន បើក​ឲ្យ​ប្រ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នោះទេ​ព្រោះ​បុគ្គល​នេះ​អាង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​។

​ចំណែក​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ ហាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្តី​អសន្តិសុខ​សង្គម​។​

​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​មហាផ្ទៃ​ជា ពិសេស​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​បុគ្គល​ឈ្មោះ ហាន ដែល​ជា​មេបន​ល្បែងស៊ីសង​នៅ​កាស៊ីណូ​ចក្រ​វាល ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​។

​ដោយហេតុ​ថា បុគ្គល​ឈ្មោះ ហាន មិន​ត្រឹម​តែ​បើក​លេង​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង និង​ល្បែង​ផ្សេងៗ​ទៀត​ក្នុង​ទីតាំង​កាស៊ីណូ​ចក្រ​វាល ប៉ុណ្ណោះ​ទេ​គឺ​បុគ្គល​នេះ​មាន​ជំនាញ​ខាង​រត់​ការណ៍​បើក​សង្វៀន​បញ្ជល់មាន់​ពាសពេញ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ទៀតផង​។

​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​គឺ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ ហាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ឡើយ​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###