ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ប្រជាពលរដ្ឋ ប្រាំ​៧​គ្រូ​សារ រង​អ​យុត្តិធម័​បញ្ហា វិវាទ​ដីធ្លី នៅក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​សម្តេច តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ពួកគាត់​ផង ?

ប្រជាពលរដ្ឋ ប្រាំ​៧​គ្រូ​សារ រង​អ​យុត្តិធម័​បញ្ហា វិវាទ​ដីធ្លី នៅក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​សម្តេច តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ពួកគាត់​ផង ?

​កំពង់ចាម ÷ បើ​តាម​ការលើកឡើង របស់​លោក​ចឹក ឈឿន តំណាង​ទាំង​ប្រាំ​៧ គ្រូ​សារ រស់នៅ​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ បាន​បញ្ជាក់​អោយ រស្មី​ឯករាជ្យ ដឹងថា ដី​ដែល​ពួកគាត់ អាស្រ័យ​ផល តាំងពី​៧៩ រហូតដល់​បច្ចុប្បន្ន រយះពេល​៤២​ឆ្នាំ ពោល​គឺ​តាំងពី​ផ្លូវ​លំបាក​ម្ល៉េះ​.!

​គ្រូ​សារ​ដែល​រងគ្រោះ ពួកគាត់​រៀបរាប់​ទាំង​ទឹកភ្នែក​ខំ​កាប់ឆ្ការ​សំអាត​ព្រៃ ធ្លាប់​ដាំពោត សណ្តែក ល្ង ហេ​ី​យ​ពួកគាត់​បាន​នាំគ្នា​លើកឡើង​ទៀត​សោត​ថា បើ​គាត់​មិន​ធ្លាប់​កាន់កាប់ ក៍​មិន​ចង់បាន​១​ម៉ែត្រ​ដែរ ពេល​នោះ​គ្មាន​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ មក​ហាម​ឬ​សួរនាំ​ទេ ដល់ពេល​បច្ចុប្បន្ន ចន្លោះ ពេល​ថ្មីៗ ក្នុង​ឆ្នាំ​២០២១ មាន​ការអភិវឌ្ឍន៍​ក្រាល​កៅស៊ូ ស្រាប់តែ​អាជ្ញា​ធូរ​ភូមិ​ឃុំ ថា​ពួកគាត់​ហ៊ុម​ព័ទ្ធ​របង​យក​ដី​សហគមន៍ ម្តង​ថា​ដី​រដ្ឋ​។​

ដី​ដែល​ទំនាស់ មាន​ទំហំ​ចំនួន​២​ហិកតា ៣០a ក្រុមការងារ អ្នកសារព័ត៌មាន​យើង បាន​ផ្តិត​យក​រូបភាព​ផ្ទាល់​នៅ​ល្ងាច ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ខ​ល​ទៅ​សម្ភាសន៍​ទៅ​លោក​សែ វណ្ណៈ​មេភូមិ​ទូល​ព្រិច ឆ្លើយថា​មិន​ដឹង​ទេ ព្រោះ​លោក ទើប​មក​កាន់​ជា​មេ​ភូមិ​ថ្មី នេះ​ជា​ពាក្យដោះសារ​ប្រងើយ​កន្តើ​យ របស់​អាជ្ញាធរ​ភូមិ​។​

​រឿងរ៉ាវ​ដី​ទំនាស់​ចំរូង​ចំ​រ៉​ល់ រវាង​ប្រជាពលរដ្ឋ ទាំង​ប្រាំ​៧​គ្រូ​សារ និង​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក អូស​ប្រឡាយ យូរ​ឆ្នាំ​មកហើយ មិនទាន់​សម្របសម្រួល បើកភ្លើង​ខៀវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នៅឡើយ​ទេ រយះ​កាល​កន្លង​មក លោក​ជាង ហួ មេឃុំ​មៀន​ធ្លាប់​អញ្ជើញ​ពួកគាត់​ទាំង​ប្រាំ​៧​គ្រូ​សារ​សំរុះសំរួល​៤​ដង​ទៅ​ហើយ នៅតែ​មិន​ត្រូវរ៉ូវ​គ្នា​។​

​លើក​ទី​០១ អត់​បាន​ចុះ​លេខ​លិខិតអញ្ជើញ ឃ​.​ម នៅ​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០២១ លោក ជាង ហួ បាន​អញ្ជេី​ញ ឈ្មោះ ចឹក ពៅ មក​សម្របសម្រួល​តែម្នាក់ឯង លើក​ទី​០២ លេខ ០៦/21​ឃ​.​ម នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ មានឈ្មោះ លោក​ចឹក ហួត លោក​ចឹក ឈឺ​ន លោក​ចឹក ឌឿ​ន លោក ចឹក ចំរើន និង​អ្នកស្រី ចឹក ហ៊​ន់ អ្នកស្រី ចឹក ហេង ចឹក ស្រី​ពៅ អ្នក​ទាំងអស់​គ្នា រស់នៅ​ក្នុង​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​បាន​ចូល​ខ្លួន​តាម​ការអញ្ជើញ របស់លោក ជាង ហួ មេឃុំ​មៀន បាន​សម្របសម្រួល ថា​ពួកគាត់​ទាំងអស់គ្នា ហ៊ុម​ព័ទ្ធ​របង​យក​ដី​រដ្ឋ តាម​ពិត​មិន​ដូច្នោះ​នោះទេ ពួក​គាត់​អះអាង​ថា អាស្រ័យ​ផល​កាន់កាប់​យូរ​ឆ្នាំ​មកហើយ លើក​ទី​០៣ លិខិតអញ្ជើញ​មាន​លេខ​១៦ ឃ​.​ម នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២១ លោក ជាង ហួ មេឃុំ​មៀន ដាក់​លិខិត​អញ្ជើញ ទាំង​ប្រាំ​៧​គ្រូ​សារ ចូល​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី រវាង​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ ប្រាំ​៧​គ្រូ​សារ មិន​បាន​ជា​ផ្លែផ្កា​នោះឡើយ​។​

​លើក​ទី​០៤. លេខ​២៣.​ឃ​ម នៅ​ថ្ងៃ​ទី ០៥ ខែ ០៦ ឆ្នាំ​២០២១ លោក​ជាង ហួ មេឃុំ​មៀន​បានដាក់​លិខិតអញ្ជើញ​ចំនួន​តែ​៤​នាក់ គឺ​អ្នកស្រី ចឹក ហេង ចឹក ហ៊​ន់ ចឹក ឈឿន ចឹក ពៅ ចូលរួម​ផ្សព្វផ្សាយ​តាម​ដីកា​សម្រេច​របស់​ចៅក្រម ខេត្ត​កំពង់ចាម​។​

​លោក ហៃ ផា​រ៉ា ចៅ​ក្រុម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ តាម​សណុំ​រឿង​រក្សា​ការពារ លេខ ១៦ ចុះ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ សម្រេច​ចាត់ចែង ដី​ដែល​ទំនាស់​ប្រជាពលរដ្ឋ ទាំង​ប្រាំ​៧​គ្រូ​សារ ធ្លាប់​អាស្រ័យ​ផល​នោះ ជា​បណ្តោះអាសន្ន អោយ​ចូល​បំភ្លឺ ចំនួន​៤​នាក់​១ ឈ្មោះ ចឹក ហ៊​ន់ ២​ឈ្មោះ ចឹក ឈឿន ៣ ឈ្មោះ ចឹក ហេង ៤​ចឹក ពៅ ម្តង​រួច​ទៅ​ហេ​ី​យ បាន​ដាក់បន្ទុក​ថា ពួកគាត់​ហ៊ុម​ព័ទ្ធ​របង​យក​ដី​រដ្ឋ ។​

​បើ​យោង​តាម​អនុ​សាស្ត្រ របស់​សម្តេច តេ​ជោ ហ៊ុន សែន ដី​ដែល​ប្រជាពលរដ្ឋ អាស្រ័យ​ផល លើស ពី​៥​ឆ្នាំ ឡើង​ទៅ​ម៉េច​មិន​ប្រកាច់​ចែក ជួន​ប្រជាពលរដ្ឋ​យើង​ទៅ ជាពិសេស អាជ្ញាធរ​ភូមិ​ឃុំ ហាក់បីដូច​ជា​មិន​អើពើ យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង មិន​ព្រម​ចុះ​វាស់​អោយ ពួក​គាត់​កាន់កាប់ ជា​កម្មសិទ្ធិ បែរ​ជា​បញ្ជួន​រឿង​ទំនាស់​ដីធ្លី អោយ​ទៅ​ថ្នាក់​ខេត្ត អ្នកដោះស្រាយ​ទៅវិញ​។​

​ជុំវិញ​រឿងក្តី​ក្ដាន់​ដ៏​ចំរូង​ចំ​រ៉ា​ស់​នេះ ប្រជាពលរដ្ឋ ប្រាំ​៧​គ្រូ​សារ រស់នៅ​ភូមិ​ទូល​ព្រិច ឃុំ​មៀន ស្រុក​ព្រៃឈរ សំណូមពរ​និង​ទទូច​ដល់ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាល ខេត្ត​កំពង់ចាម និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់ ដាក់​ការស៊ើបអង្កេត​ឡើងវិញ ដើម្បី​ជៀសវាង​ប៉ះទង្គិច រវាង​កម្លាំង​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​៧​គ្រូ​សារ​ផង​ទាន​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###