ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក​លឹម និង លោក វ៉ា មាន​ខ្នងបង្អែក រឹងមាំ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ត្បូងឃ្មុំ ទេ​ដឹង បានជា​ផ្គើន និង​សារាច​រណ៍​ណែនាំ របស់​រដ្ឋាភិបាល​កម្ពុ​ជា ហ៊ាន​បើក​សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ នៅ​ច្រក​ដា​ហៅ​ដូង​ប្រាំពី​ដើម យ៉ាង​រលូន​.?

លោក​លឹម និង លោក វ៉ា មាន​ខ្នងបង្អែក រឹងមាំ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ត្បូងឃ្មុំ ទេ​ដឹង បានជា​ផ្គើន និង​សារាច​រណ៍​ណែនាំ របស់​រដ្ឋាភិបាល​កម្ពុ​ជា ហ៊ាន​បើក​សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ នៅ​ច្រក​ដា​ហៅ​ដូង​ប្រាំពី​ដើម យ៉ាង​រលូន​.?

​ត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ បានបញ្ជាក់​ថា អធិការនគរបាល​ស្រុក​មេមត់ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​មាន​សង្វៀន​បញ្ជល់​មាន់ បៀ​រ អាប៉ោង យូគី គ្រប់​ប្រភេទ អ្នកចូលរួម​លេង យ៉ាង​ពពាក់ពពូន គ្មាន​រំខាន់​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន​ឡើយ ។​

​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ម្ចាស់​សង្វៀន មាន​សិទ្ធិ​អំណាច​ប៉ុណ្ណា​ទៅ បានជា​ហ៊ាន​បើ​កដៃ អោយ​អ្នក​ញៀន​ល្បែង​លេង រាល់ថ្ងៃ​នៅ​ចំណុច ច្រក​ទ្វេភាគី​ព្រំដែន​ដា ហៅ​ដូង​ប្រាំពី​ដើម ដោយសារ​ផ្ទុះ​ជំងឺ​កូវី​ដ ១៩ កាស៊ីណូ ដែល​មានឈ្មោះ ផ្លាក​យីហោ (៦៩ )​ត្រូវ​បាន​បិទ​មួយរយៈ ឥឡូវ​បច្ចុប្បន្ននេះ​ចាប់ផ្តើម បើក​លេង​យ៉ាង ពេញបន្ទុក​។​

ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ​លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​និង​លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប ល្បែងស៊ីសង​នៅ​ចំណុច​ច្រក​ទ្វេភាគី​ដា ហៅ​ដូង​ប្រាំពី​ដើម ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​។​

​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល នោះទេ មិន​អាច​បើក​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង តាម​អំពើ​ចិត្ត​បានឡើយ​។​

ដូច្នេះ​លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​ល្បែងស៊ីសង ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។​

​ប្រជាពលរដ្ឋ រស់នៅ​ជិត​ទីតាំង បញ្ជាល់មាន់ រិះគន់​ចំៗ ថា​ចាប់តាំងពី​លោក ម៉ុន​មា​គ៌ា ចូលកាន់​តំណែង​ជា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់ បង្ក្រាប​ល្បែងស៊ីសង​ដូចជា​បញ្ជល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នោះឡើយ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###