ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ល្បែង​បញ្ជាល់មាន់​កំពុងបើក​លេង​រាល់ថ្ងៃ​ស៊ីសង​ខុសច្បាប់​ជ្រក​ក្នុង​កាស៊ីណូ​អត់​ផ្លាក​យីហោ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ដា ហៅ ដូង​ប្រាំពីរ​ដើម ស្រាប់តែ​មាន​បុរស​ជើង​ខ្លាំង​ម្នាក់​មិន​ស្គាល់​ឈ្មោះ​តេ​មក​គំរាម នាយក​ការផ្សាយ​រស្មី​ឯករាជ្យ​ទៅវិញ ?

ល្បែង​បញ្ជាល់មាន់​កំពុងបើក​លេង​រាល់ថ្ងៃ​ស៊ីសង​ខុសច្បាប់​ជ្រក​ក្នុង​កាស៊ីណូ​អត់​ផ្លាក​យីហោ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ដា ហៅ ដូង​ប្រាំពីរ​ដើម ស្រាប់តែ​មាន​បុរស​ជើង​ខ្លាំង​ម្នាក់​មិន​ស្គាល់​ឈ្មោះ​តេ​មក​គំរាម នាយក​ការផ្សាយ​រស្មី​ឯករាជ្យ​ទៅវិញ ?

​ត្បូង​ឃុំ ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ខ្សែបន្ទាត់​ព្រំដែន​ច្រក​ទ្វេភាគី​ដា​ហៅ​ដូង​ប្រាំពី​ដើម​ស្ថិតនៅ​ភូមិ​ដា​ឃុំ​ដា​ស្រុក​មេមត់​បាន​បង្ហើប​ប្រាប់​អោយ​ភ្នាក់ងារ​ព័ត៌មាន​យើង​ដឹង​ថា អ្នកញៀន​ល្បែងស៊ីសង​ខុសច្បាប់​លេង​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយថ្ងៃៗ​រីឯ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់​។​

​នៅវេលា​ម៉ោង ២ .៣០ នាទី រសៀល មាន​បុគ្គល ម្នាក់ ខ​ល​មក​តាមរយះ​លេខ ទូរស័ព្ទ​០៦៦ ៣៨ ០០ ៣៨ អះអាងថា លោក​ឯង​ម៉េច​ក៏​យក​ឈ្មោះ ខ្ញុំ​មក​ផ្សាយ មាន​លុយ​ណា​បើក​ដល់​កាស៊ីណូ​នោះ បើ​តាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អតីត​ឈ្មោះ លឹម ធ្លាប់​បើក​លេង​កន្លងមក ដោយសារ​ផ្ទុះ​កូវី​ដ ១៩ ក៍​ផ្អាក​មួយរយៈ ឥឡូវ​បច្ចុប្បន្ន​ម្ចាស់​សង្វៀន ជា​អ្នកលេង​ដដែល​ទេ​។​

​ថ្មីៗ​នេះ ក្រុម​អ្នក​ញៀន​ល្បែង​ចូល​មក​លេង​មាន​ទាំង​រថយន្ត​ទំនើប​នឹង​ម៉ូតូ​ជា​ច្រើន​គ្រឿង​រីឯ​អ្នកឈ្នះ​រាប់ពាន់​រាប់​ម៉ឺន​ដុល្លា​ស្រែក​ហ៊ោ​កញ្ជៀវ​សប្បាយ​ត្រហឹង​អឹង​កង​ផ្អើល​ពេញ​ក្នុង​សង្វៀន​បញ្ជាល់មាន់ កាលពីមុន កាស៊ីណូ​ដាក់ ផ្លាក​យីហោ (៦៩) ហៅ​ច្រក​ដូង​ប្រាំពី​ដើម ប្រហែល​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​អ្វីៗ រលូន ទៅបាន​។​

ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​នៃ​ទឹកដី​ស្រុក​មេមត់​ពួកគាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​កើត​ជា​ចោរឆក់​លួច​ប្លន់​និង​គ្រឿងញៀន​រីក​រាលដាល​គូរ​អោយ​កត់សម្គាល់​ជាពិសេស​នោះ​អ្នកចាញ់​ឈានទៅដល់ បញ្ចាំ ឡាន ម៉ូតូ ប្លង់ដី និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ជាយថាហេតុ​អាច​ប្រើប្រាស់​អំពើហិង្សា​ដល់​គ្រូ​សារ​ថែមទៀត​ផង​។

​ជាក់ស្តែង​អ្នកញៀន​ល្បែង​ដែល​ធ្លាប់​ចូល​ទៅ​លេង​ដល់​ក្នុង​កាស៊ីណូ​អត់​ផ្លាក​យីហោ​ជាប់​ព្រំប្រទល់​រវាង កម្ពុជា វៀតណាម ច្រក​ទ្វេភាគី​ព្រំដែន​ដា ហៅ​ដូង​ប្រាំពី​ដើម មានឈ្មោះ វ៉ា ជា​ម្ចាស់​សង្វៀន ជា​អ្នក​សម្រប​សម្រួ អ្នកសារព័ត៌មាន កុំ​អោយ​មក​រំខាន់ ដល់​អ្នក​លេង​យ៉ាង​ស្រួល​បំផុត​។​

​បើ​តាម​ការអះអាង​បាន​បង្ហើប​ច្បាស់​ថា ម្ចាស់​បើក​ល្បែងស៊ីសង​ខុសច្បាប់ មានដូចជា ÷ បញ្ជាល់​មាន់បៀរ​អាប៉ោង​យូគី​ស្ថិត​នៅ​ចំណុច​ភូមិ​ដា​ឃុំ​ដា​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ចំណែក​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មិន​ចាត់​វិធានការ បង្ក្រាប​នោះ​ទេ ទុក​អោយ​លេង​ដោយ​សេរី​។​

​សព្វថ្ងៃនេះ ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ប្រកាស​ស្រែក​ក្តែងៗ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​បន្ត​ខិតខំ​ថែ​ទ្រាំ​សុខភាព​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​ហាម​មិនអោយ​ប្រមូលផ្តុំ​ជួបជុំ​គ្នា​ច្រើន​បែរ​ជា​ម្ចាស់​បន​ល្បែង បញ្ជាល់មាន់ គ្រៀង​គរ​មនុស្យ​ជាច្រើន​នាក់ មក​ចូល​លេង យ៉ាង​រំភើយ​គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ ។​

​មហាជន បាន​រិះគន់​ចំៗ​ទៅ​លើ​ទីតាំង​ល្បែង​បញ្ជាល់មាន់​ខាងលើនេះ​ហាក់បីដូចមាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ខ្នង ទើប​ហ៊ាន​បើក​ហ៊ាន​បិទ​តាម​អំពើ​ចិត្ត​ឬ​មួយ​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​មិន​ចាត់វិធានការ បង្ក្រាប​សម្ងំ​ទទួល ផលប្រយោជន៍ ពី​ម្ចាស់​បន​ល្បែង ទេ​ដឹង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដា​ឃុំ​ដា​ស្រុក​មេមត់​បាន​អំពាវនាវ​ដល់​លោក ជាម ចន្ទ័សោ​ភ័​ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ នឹង​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មំ​មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​សង្វៀន​បញ្ជាល់​មាន់ច្រក​ទ្វេភាគី​ព្រំ​ដែនដា​ហៅ​ដូង​ប្រាំពី​ដើម​ជា​បន្ទាន់​ព្រោះថា បើសិន​ឆ្លង​ជំងឺ​កូវី​ដ​១៩​អ្នកណា​ជា​អ្នកទទួលខុសត្រូវ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###