ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ កេ​ន និង ឈ្មោះ ឃា ជា​ឈ្មួញ ជើង​ខ្លាំង​កំពុង​សម្រុក ដឹកជញ្ជូន​ឈើ ខុសច្បាប់​ចេញពី​ឃ្មុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ទាំង​យប់​ទាំង​ថ្ងៃ មាន​ការឃុបឃិត ជា​ប្រព័ន្ធ ?

ឈ្មោះ កេ​ន និង ឈ្មោះ ឃា ជា​ឈ្មួញ ជើង​ខ្លាំង​កំពុង​សម្រុក ដឹកជញ្ជូន​ឈើ ខុសច្បាប់​ចេញពី​ឃ្មុំ​ខ្វាវ  ស្រុក​ជីក្រែង ខេត្តសៀមរាប ទាំង​យប់​ទាំង​ថ្ងៃ មាន​ការឃុបឃិត ជា​ប្រព័ន្ធ ?

​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្វាវ បានឲ្យដឹង​ទៀតថា ចាប់តាំងពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូត​មក​ឈ្មួញ​ឈ្មោះ សេង ព្រម ទាំង​ឈ្មួញ ជាច្រើន​នាក់​ទៀត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ដោយ​ប្រើប្រាស់​គោយន្ត​ជាច្រើន​គ្រឿង​និង​រថយន្ត​ម៉ាក់ ស៊ីណា រថយន្ត​កូរ៉េ និង​រថយន្ត​កែច្នៃ​ច្រើន​ប្រភេទ ហើយ​មាន​ទាំង​រថយន្ត​ឃ្លុប​ដឹក​ទឹកកក​ផងដែរ​។

​លោក ឈិន វណ្ណៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ និង​លោក សូ ផល្លា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជី​ក្រែង ត្រូវបាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា ជា​អ្នក​បើកដៃ ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​រាលដាល ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ យ៉ាង​ត្រជាក់ចិត្ត​។​

ហេតុនេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម មិន​គួរ​មើលរំលង​តទៅ​ទៀត​ឡើយ ក្នុងខណៈ ដែល​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កេ​ន ឈ្មួញ​ឈ្មោះ ឃា និង​ឈ្មោះ​សេង​ឈ្មួញ​ច្រើន​នាក់​ទៀត​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​យ៉ាង​ពេញបន្ទុក​ដដែល ព្រោះ​មាន​ការឃុបឃិត​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

ជាពិសេស​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិដ្ឋាន​ខេត្តសៀមរាប បណ្តោយឲ្យ បទល្មើស​ព្រៃឈើ​កើតឡើង​ពេញទំហឹង​មិន​ខ្វល់​ពី​ការ​រះ​គន់ អ្វី​ទាំងអស់​។​

សូម្បីតែ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង យ៉ាង​គគ្រឹកគគ្រេង​នោះដែរ​។​

​មាន​ការរិះគន់​ចំៗ​ថា លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប និង​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិដ្ឋាន​ខេត្តសៀមរាប គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កំពុងតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះ​ទេ ហើយ​បែរជា​នាំគ្នា​សម្ងំ​ស្ងាត់​ឈឹង​តែម្តង​។​

ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹងពែរ រង​ការ បំផ្លាញ​គ្មាន​ទីបញ្ចប់ ព្រោះ​ឈ្មួញ​ឈ្មោះ កេ​ន ឈ្មួញ​ឈ្មោះ ឃា និង​ឈ្មួញ​ឈ្មោះ រ៉េត និង​ឈ្មោះ​សេង​នៅតែ​អាច​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ទាំងថ្ងៃទាំងយប់​ដោយ​មិន​ប្រឈម​នឹង​ការ បង្ក្រាប​ពី​មន្ត្រី និង​សមត្ថកិច្ច​ឡើយ​។​

ដូច្នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​។​

​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ ឃ្មុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ជិត​រលាយ​អស់​ហើយ ។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###