ព្រៃវែង ÷ ប្រភព ពីក្រុម អាជីវករ ដឹកទំនិញចេញពីស្រុកយួន ចូលមកខ្មែរ ដូច ជា បន្លែ ផ្លែឈើ ទឹក ស្ទីង មី ខ្លាឃ្មុំ គ្រឿង កំប៉ុង គ្រប់មុខ និង ពូក តុ ធុង ជ័រ និង គ្រឿង ម្ទេស គ្រប់ ប្រភេទ តាមរយៈ រថយន្ត ធំៗ និង រថយន្ត សាន់ យ៉ុង ជាច្រើន គ្រឿង ក្នុង មួយ ថ្ងៃៗ ដោយសារ មាន លោក គង់ សឺឌី មេ គយ ច្រកទ្វារព្រំដែន អន្តរជាតិ ម៉ឺន ជ័យ និង សមត្ថកិច្ច ពាក់ព័ន្ធ នៅ ច្រក នោះ ឃុបឃិត ជា ប្រព័ន្ធ ទើប ឈ្មួញ ហ៊ាន ដឹកទំនិញ យ៉ាងពេញបន្ទុក។
រឿងអាស្រូវ ពុករលួយ របស់ លោក គង់ សឺ ឌី មេ គយ ច្រកទ្វារព្រំដែន អន្តរជាតិ ម៉ឺន ជ័យ ត្រូវបាន មន្ត្រី ក្រោម ឱវាទ លាតត្រដាង ភាពល្បីល្បាញ គា ម សង្កាត់ យក លុយ ក្រោម តុ លេីតុ ពី ឈ្មួញទាំងតូចទាំងធំ បង់លុយ ក្នុងមួយរថយន្តធំៗ ចាប់ពី៥០មុឺនរៀល ទៅ១លានរៀល ជា កំហិត រីឯ រថយន្តតូចៗ ប្រភេទ សាន់ យ៉ុង ដឹកទំនិញ មន្ត្រី គយ កំណត់អោយ បង់លុយ ចាប់ពី ៥ ម៉ឺន រៀល ទៅ ១០ ម៉ឺន រៀល ទេីប ក្រុម ឈ្មួញ ទាំងនោះ អាច ដឹក ទំនិញ ដល់ គោលដៅ បាន យ៉ាង សុខស្រួល ។
ក្រុមឈ្មួញ ដឹកទំនិញ ទាំង តូច ទាំង ធំ បាន ត្អូញត្អែរ ថា ពួកគាត់ រកស៊ី សព្វថ្ងៃ បាន ត្រឹម ចិញ្ចឹម លោក គង់ សឺ ឌី និង សមត្ថកិច្ច ពាក់ព័ន្ធ នៅ ច្រកនេះតែប៉ុណ្ណោះ ព្រោះ ឈ្មួញ បាន បញ្ជាក់ បន្ថែម ទៀត ថា សម្រាប់ ការបង់ លុយ ទៅអោយ សមត្ថកិច្ច ព្រំដែន ច្រក ម៉ឺន ជ័យ និង សមត្ថកិច្ច ពាក់ព័ន្ធ តាម ដងផ្លូវ និង បង់ អោយ មេ គយ តាម បណ្តាល ខេត្ត នីមួយៗ សរុប អស់ ទឹកប្រាក់ ចាប់ពី២លាន រៀល ទៅ៣លាន រៀល ជា រៀងរាល់ថ្ងៃ ។
ហេតុ នេះ ប្រជាពលរដ្ឋ អ្នករកស៊ី ដឹក ទំនិញ បន្តិចបន្តួត សំណូមពរ ដល់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង ហិរញ្ញ វត្ថុ មិន គូរបណ្តែតបណ្តោយ លោក គង់ សឺ ឌី មេ គយ ច្រក ទា្វរ ព្រំដែន អន្តរជាតិ ម៉ឺន ជ័យ តទៅទៀត នោះ ទេ ព្រោះធ្វើ អោយ ខាតបង់ ថវិកាជាតិ ធ្ងន់ ថ្ងូរ បំផុត ដោយសារ បើកដៃ អោយ ក្រុម ឈ្មួញ ដឹក ទំនិញ គេច ពន្ឋ័ និងទំនិញបង់ពន្ធ័មិនគ្រប់ លំហូរចូលច្រកនេះ តាមអំពើចិត្ត៕