តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅ ភូមិសំពោច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ថាឈ្មួញឈេី ឈ្មោះម៉ែ អាស្រួច នៅតែអាចកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ព្រៃឡង់ នៃទឹកដីស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ដេីម្បីយកមកស្តុបទុក្ខ ផ្ទះរបស់ខ្លួន។
រងចាំឈ្មួញជេីងខ្លាំងពីនាក់១ ឈ្មោះ ចែ ធូរ ២ ឈ្មោះ ចែ នាង យកទៅលក់បន្ត ចែកចាយចូលដេបូា ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង យ៉ាងត្រជាក់ចិត្ត គ្មានរំខាន់ដល់ សមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លួវ នោះទេ។
ដោយឡែកសមត្ថកិច្ច អាវុធហត្ថស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ក្រោមការគ្រប់គ្រងរបស់ លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រងការរិះគន់ពីមហាជនថា បង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី និងស្រុកស្នួល នៅតែកើតឡើងយ៉ាងគំហុក។
ករណីសមត្ថកិច្ចបង្ក្រាប បទល្មើសព្រៃឈើ នៅក្នុងស្រុកចិត្របុរី ជាបន្តបន្ទាប់កន្លងទៅនេះបានត្រឹមតែធ្វើឲ្យល្អមើលព្រោះឈ្មួញម្ចាស់ឈើម្ចាស់គោយន្ត ម្ចាស់រថយន្តនៅតែគេចផុតពី សំណាញ់ច្បាប់ យ៉ាងរលូន។
ប្រការនេះបានធ្វើឲ្យវិធានការរបស់ លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងបង្ក្រាបបទល្មើសព្រៃក្លាយទៅជារឿងឥតន័យព្រោះបទល្មើស នៅតែកើតឡើងពេញបន្ទុក គ្មានទីបញ្ចប់។
ជាក់ស្តែង ប្រជាពលរដ្ឋ រស់នៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ម៉ែអាស្រួច ឈ្មួញឈ្មោះ ហួង និងឈ្មួញច្រើននាក់ទៀតដឹកជញ្ជូនឈើពី តំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច តំបន់ដែនជម្រកសត្វព្រៃកែវសីមា ឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះ ចូលទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួលបំផុត។
ចំពោះសមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាលនិងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកស្នួល មិនចាត់វិធានការបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ ព្រោះឈ្មួញបានបង់លុយទៅអោយសមត្ថកិច្ចពាក់ព័ន្ធ អស់ហេីយ ជាថ្នូរមិនបង្ក្រាប ។
ជាងនេះទៅទៀតលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅ រតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ បណ្តោយឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុស ច្បាប់យ៉ាងអនាធិបតេយ្យ។