ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​និង​លោក ម៉ែន វិបុល​អភិបាលខេត្ត​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​សមត្ថ​កិច្ច​ច្រកទ្វារ​តំបន់​ដូង​ស្រុក​រមាស​ហែក​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​

លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​និង​លោក ម៉ែន វិបុល​អភិបាលខេត្ត​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​សមត្ថ​កិច្ច​ច្រកទ្វារ​តំបន់​ដូង​ស្រុក​រមាស​ហែក​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​

តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ដូង  ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង  បានឲ្យដឹងថា  ក្នុង​មួយ ថ្ងៃៗ​មាន​រថយន្ត​តូច​ធំ  រ៉ឺម៉ក​ម៉ូតូ​និង​គោយន្ត​កែច្នៃ ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក យួន​ចូល​តាម​ច្រក ទ្វារ​តំបន់ ដូង ចាប់ ពី​២០០​គ្រឿង ដល់​៣០០​គ្រឿង ដូច្នេះ​សមត្ថកិច្ច ប្រចាំ​ច្រក​នេះ​អាច ប្រមូល​លុយ​តាមរ បៀ​ប​ពុករលួយ បាន​យ៉ាង ច្រើន ។

​ប្រភព​បានឲ្យ ដឹង​ទៀត​ថា លោក វណ្ណា  នាយ​ប៉ុស្ដិ៍​ការពារ ព្រំដែន​ច្រក​ដូង គឺជា អ្នក​ប្រមូល​លុយ ពី​ក្រុម​អា ជី​វករ និង​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន ហើយក៏​មាន​ការបែងចែក​ផលប្រយោជន៍​ទៅ​ថ្នាក់លើ​ជា​ប្រចាំ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ អំពើពុករលួយ​របស់​លោក វណ្ណា នាយ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ច្រក​ដូង កំពុង​ធ្វើឲ្យ​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​យូរៗ​ទៅ​ពួកគាត់​រកស៊ី​ចិញ្ចឹម​តែ​មន្ត្រី​ពុករលួយ ហើយ​នៅសល់​កម្រៃ​តិចតួច​បំផុត​សម្រាប់​ដោះស្រាយ​ជីវភាព​ធ្វើស្រែ​។

ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​សមត្ថកិច្ច​នៅ​ច្រក​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ​។

ដោយហេតុ​ថា ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​ខំប្រឹង​បញ្ចេញ​កម្លាំង​ញើស​ឈាម​រកស៊ី​ទាំង​លំបាកលំបិន ហើយ​សមត្ថកិច្ច​នៅ​ច្រកទ្វារ​តំបន់​ដូង​បែរជា​មាន​សិទ្ធិ​អំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​មួយថ្ងៃៗ​រាប់​សិប​លាន​រៀល​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​។​

​ប្រភព​ពី​ក្រុម​អាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ច្រើន​ប្រភេទ​ដូចជា ជ្រូក​រស់ គ្រឿងទេស និង​បន្លែបង្ការ ផ្លែឈើ សម្ភារៈ​ប្រើប្រាស់​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​តំបន់​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក បានឲ្យដឹងថា មុខរបរ​របស់​ពួក​គាត់​នៅ​សល់​កម្រៃ​តិចតួច​បំផុត​។

ដោយហេតុ​ថា សមត្ថកិច្ច​ច្រក​ដូង ជាពិសេស​គឺ​ច្រកទ្វារ​តំបន់​ដូង គាប​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​បើ​នរណា​ហ៊ាន​តវ៉ា​នោះ​ត្រូវ​គេ​គំរាមកំហែង​សព្វបែបយ៉ាង​។

​ពលរដ្ឋ​មួយចំនួន​ដែល​រកស៊ី​ដឹក​ធុង​ជ័រ​តាម​រ៉ឺម៉ក​ម៉ូតូ​ពី​ស្រុក​យួន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​តំបន់​ដូង បានឲ្យដឹងថា ក្នុង​មួយ​ជើង​ពួកគាត់​បង់លុយ​ឲ្យ​ក្រុម​សមត្ថកិច្ច​នៅ​ច្រក​នេះ​សរុប​ប្រមាណ​១៣​ម៉ឺន​រៀល ហើយ​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ​ឡើយ​។​

​ប្រភព​ពី​ក្រុម​អាជីវករ​មួយចំនួន​បានឲ្យដឹងថា នៅ​ពេល​ពួកគាត់​នាំចូល​ទំនិញ​ផ្សេងៗ​ដឹក​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​តាម​ច្រក​ដូង គឺ​ត្រូវ​បង់លុយ​១៥​ម៉ឺន​រៀល ហើយ​អ្នក​រកស៊ី​ដឹក​ពូក​តាម​រ៉ឺម៉ក​ក្នុង​មួយ​ជើង​ក៏ត្រូវ​បង់​ចំនួន​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ​ផង​ដែរ​។

ប្រភព​បានឲ្យដឹង​ទៀតថា អ្នករកស៊ី​នាំចូល​គ្រឿងទេស សម្ភារៈប្រើប្រាស់ គ្រឿង​ជ័រ កៅអី បន្លែ​ផ្លែឈើ ត្រូវ​បង់​ក្នុង​មួយ​ជើង​ពី​១៥​ម៉ឺន​រៀល​រហូតដល់​៤០​ម៉ឺន​រៀល​តាម​រថយន្ត​តូច​ឬ​ធំ ហើយ​ការ​កំណត់​ស្ថិតនៅលើ​បបូរមាត់​របស់​ក្រុម​សមត្ថកិច្ច​។ សូម្បី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​ដឹកស្រូវ ដឹក​ដំឡូង​មី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​តំបន់​ដូង ក៏​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ការ​កំណត់​ដែរ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុម​សមត្ថកិច្ច​ប្រចាំ​ច្រក​ដូង ស្រុក​រមាស​ហែក ជា​បន្ទាន់​ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###