ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​ចាស់វស្សា​ម្នាក់ ឈ្មោះ ម៉ែ​អា​ស្រួច សម្រុក​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឆ្លងកាត់​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​ពេញបន្ទុក រីឯ​លោក​ភោគ សុជោ​ត សម្ងំ​ទទួល​លាភ​សក្កា​រះ ជា​ថ្នូរ​មិន​បង្ក្រាប ?

មេ​ឈ្មួញ​ចាស់វស្សា​ម្នាក់ ឈ្មោះ ម៉ែ​អា​ស្រួច  សម្រុក​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឆ្លងកាត់​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​ពេញបន្ទុក រីឯ​លោក​ភោគ សុជោ​ត សម្ងំ​ទទួល​លាភ​សក្កា​រះ ជា​ថ្នូរ​មិន​បង្ក្រាប ?

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រុម​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡ​ង់ នៃ​ស្រុក​ទាំង​នេះ​យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ក្រោម​ការគ្រប់គ្រង​របស់លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ រង​ការរិះគន់​ថា បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់​លុយ​តាម​ការកំណត់​។​

សម្រាប់​ឈ្មួញ​ដែល​ចេះ​បែងចែក​ផល​ប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ស្រុក​ព្រែក​ប្រសព្វ ស្រុក​សំបូរ ខេត្ត​ក្រចេះ ចូល​ទៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២១ បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល នៅ​តែ​កើត​ឡើង​យ៉ាងគំហុក​។

​ប្រភព​បានឲ្យដឹងថា ករណី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ចិត្រ​បុរី ជា​បន្តបន្ទាប់​កន្លង​ទៅ​នេះ​បានត្រឹមតែ​ធ្វើឲ្យ​ល្អមើល​ព្រោះ​ឈ្មួញ​ម្ចាស់​ឈើ​ម្ចាស់​គោយន្ត ម្ចាស់​រថយន្ត​នៅ​តែ​គេចផុត​ពី​សំណាញ់​ច្បាប់​យ៉ាង​រលូន​។​

ប្រការ​នេះ​បាន​ធ្វើឲ្យ​វិធានកា​ររបស់លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ក្នុង​បង្ក្រាប​បទល្មើស​ព្រៃ​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​បទល្មើស​នៅ​តែ​កើត​ឡើង​ពេញបន្ទុក​គ្មាន​ទីបញ្ចប់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ឈ្មួញ​ឈ្មោះ​ម៉ែ​អា​ស្រួច ឈ្មួញ​ឈ្មោះ ហួ​ង និង​ឈ្មួញ​ច្រើន​នាក់​ទៀត​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ចូល​ទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​បំផុត​។​

សមត្ថកិច្ច​អាវុធហត្ថ សមត្ថកិច្ច​នគរបាល​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ស្នួល មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះ​ទេ​។

​ជាង​នេះ​ទៅ​ទៀត​លោក ទ្រី សុ​ភក្តិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ និង​លោក នួន ពៅ រតនា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​យ៉ាង​អនាធិបតេយ្យ​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###