ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន បើកដៃឲ្យឈ្មួញនាំចូលមាន់រស់ ត្រី ដូង ទុរេន និងទំនិញផ្សេងៗពីស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងពេញបន្ទុក។
ជាងនេះទៅទៀតដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន បើកដៃឲ្យឈ្មួញនាំចេញជ័រកៅស៊ូស្អុយ ឈើ អុស និងធ្យូង ទៅស្រុកយួនយ៉ាងអនាធិបតេយ្យ។
ចំណែកលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បណ្តោយឲ្យលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន បានឲ្យដឹងថា បើគ្មានខ្នងបង្អែករឹងមាំលោកផ្កាយ៤នៅក្រសួងមហាផ្ទៃនោះទេគឺលោក នូ និច មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។
ហេតុនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ទាល់តែសោះ។ សូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ធ្វើមិនដឹងមិនឮចំពោះអំពើពុករលួយរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅឡើយទេ។
តាមការបញ្ជាក់មន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន បានឲ្យដឹងទៀតថា អំពើពុករលួយរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន អាចប្រព្រឹត្តទៅដោយរលូនគឺមានការរួមដៃពីសំណាក់លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន ផងដែរ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអ្វីៗបានលាតត្រដាងរួចទៅហើយ។
ប៉ុន្តែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បែរជាបណ្តោយឲ្យលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ននិងលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ធ្វើអ្វីៗស្រេចតែអំពើចិត្ត។មានត