ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្តាល​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ បើកដៃ​ឱ្យ​ឈ្មួញ​ខួង​ផ្លូវជាតិ​បូម​ខ្សាច់​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រលូន​!

​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្តាល​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ បើកដៃ​ឱ្យ​ឈ្មួញ​ខួង​ផ្លូវជាតិ​បូម​ខ្សាច់​លុប​បឹង​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រលូន​!

កណ្តាល ៖ តាម​ប្រជាពលរដ្ឋ រស់ នៅក្នុង​ភូមិ​កោះ​រកា ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល  ខេត្ត កណ្តាល បាន​អំពាវនាវ​ឱ្យ​លោក  ម៉ៅ ភិរុណ​អភិបាលខេត្ត​កណ្តាល  ចាត់វិធានការ​ទប់ស្កាត់​ករណី  ឈ្មួញ​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ ៦  និង​ចាក់ដី​លុប​បឹង​យក​ធ្វើជា កម្មសិទ្ធិ​ជា​បន្ទាន់  ។​

​ការអំពាវនាវ​បែបនេះ  បាន កើតឡើង​ក្រោយ​ពេល​អាជ្ញាធរ ស្រុក​មុខកំពូល បើកដៃ​ឱ្យ​ឈ្មួញ ម្នាក់​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ​៦ ម្តុំ ស្ពាន​ព្រែក​តា​មាក់ ហើយ​បូម ខ្សាច់​លុប​បឹង​មួយ​កន្លែង​នៅ ចំណុច​បឹង​គា ភូមិ​កោះ​រកា ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី មន្ត្រី​អាជ្ញាធរ​ឃុំ​ព្រែក​អញ្ចាញ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​មុខកំពូល ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ខួ​ង ទម្លុះ​ហើយ​បូម​ខ្សាច់​លុប​បឹង យក​ធ្វើជា​កម្មសិទ្ធិ​ដូច​សព្វថ្ងៃនេះ​ទេ ។​

​តាម​ការអះអាង​របស់ ប្រជាពលរដ្ឋ​ភូមិ​កោះរ​កា​បាន​ឱ្យ ដឹងថា ចំណុច​បឹង​គា​ដែល​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​យក​ធ្វើ​ជា​កម្ម សិទ្ធិ​ឯកជន​នោះ​គឺជា​បឹង​បុរាណ ដែល​អ្នក​ភូមិ​ប្រើប្រាស់​ទឹក​ធ្វើ ស្រែ​ចម្ការ​ស្រោចស្រង់​ដំណាំ ប្រកប​របរ​កសិកម្ម​ជា​យូរ​មក ហើយ និង​ជា​ទីកន្លែង​នេសាទ របស់​អ្នកភូមិ​ផង​ដែរ ។

​ឥឡូវ នេះ​មាន​ឈ្មួញ​ខួង​ទម្លុះ​ផ្លូវជាតិ លេខ ៦ បូម​ខ្សាច់​ចាក់​លុប បឹង នោះ​យ៉ាង​កំរោល​ហើយ​មិន ឃើញ​មេឃុំ​ព្រែក​អញ្ចាញ​ក៏​ដូច ជា​អភិបាល​ស្រុក​មុខកំពូល​ចាត់ វិធានការ​នៅឡើយ​ទេ​គឺ​ឈ្មួញ នៅតែ​បន្ត​សកម្មភាព​យ៉ាង​រលូន​។ ហើយ​បច្ចុប្បន្ន​បឹង​ដ៏​ធំ​ល្វឹងល្វើយ មើល​ស្ទើ​ដាច់​កន្ទុយភ្នែក​ត្រូវបាន គេ​បូម​ខ្សាច់​លុប​យក​ធ្វើ​ជា​កម្ម សិទ្ធិ​យ៉ាង​ស្រួលៗ ។​

​បើ​តាម​ប្រជាពលរដ្ឋ​ភូមិ កោះរ​កា​បាន​សុំ​អំពាវនាវ​អោយ លោក ម៉ៅ ភិរុណ អភិបាល ខេត្ត​កណ្តាល​ចាត់វិធានកា​រទប់ ស្កាត់​ជាបន្ទាន់​ដើម្បី​កុំឱ្យ​មន្ត្រី អាជ្ញាធរ​ស្រុក​មុខកំពូល​និង ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កណ្តាល​បាន​ឱ្យ ដឹងថា ករណី​ឈ្មួញ​ខួង​ទម្លុះ​ផ្លូវ ជាតិ​លេខ ៦ បូម​ខ្សាច់​ចាក់​លុប បឹង​ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល គឺមាន ការឃុបឃិត​បើកដៃ​ពី​សំណាក់ លោក ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្តាល​ផង ដែរ ។​

​ផ្ទុយទៅវិញ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថា​ម ពល គួរ​ពិនិត្យមើល​បញ្ហា​ខាង លើ​នេះ​ជាបន្ទាន់ ព្រោះ​ករណី ឈ្មួញ​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ​៦ បូម​ខ្សាច់​ចាក់​លុប​បឹង​គា​យក​ធ្វើ ជា​កម្មសិទ្ធិ​កំពុង​ធ្វើ​ឱ្យ​ប្រជា​ពល រដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ប្រតិកម្ម យ៉ាងខ្លាំង​។ ចំណែក​លោក តុង ស៊ីវ​មី អភិបាល​ស្រុក​មុខកំពូល បែរ​ជា​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ថា រឿង​ខួង​ទម្លុះ​ផ្លូវ​បូម​ខ្សាច់ នោះ​គឺ​មាន​ការអនុញ្ញាត​ពី​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល ។​

​មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ប្រសិនបើ លោក ម៉ៅ ភិរុណ អភិបាលខេត្ត កណ្តាល និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​មិន ចាត់វិធានការ​ទប់ស្កាត់​ទេនោះ គឺ​លោក ចក់ គង់ ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល បើកដៃ​ឱ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ស្រេច​តែ អំពើ​ចិត្ត ដែល​គេ​សង្ស័យថា សង្ស័យ​តែ​លោក​ប្រធាន​សើ​ម មាត់​ត្រូវប៉ាន់​ជាប្រចាំ​ដឹង​បាន​ជា ស្ងប់​សុខ​មិនដឹងមិនឮ​បែប​នេះ ។​
​ដោយ ៖ ជ្រៃ​ធំ​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###