ប្រភពស្និទ្ធនឹងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ បានឲ្យដឹងថា លោក គង់ ប៊ុនលឿត តែប្រើឈ្មោះលោក សុក ចាន់ថា ដែលជាចៅហ្វាយនាយដើម្បីការពារគ្រប់ទង្វើរបស់ខ្លួនយ៉ាងរលូន។
ហេតុនេះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ព្រមទាំងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគួរពិនិត្យឡើងវិញខ្លះផង។
ដោយហេតុថា អំពើពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ដែលមានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ គឺជារឿងដែលមិនអាចបិទបាំងបានទេ។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ហើយក្រុមឈ្មួញនិងអាជីវករក៏ធ្លាប់បិទផ្លូវតវ៉ាផងដែរ។
ប៉ុន្តែមកដល់ពេលនេះទាំងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនទាន់ចាត់វិធានការណាមួយនៅឡើយទេ។
ហេតុនេះហើយទើបលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ នៅតែបន្តប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខសាន្ត។
តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ទេនោះគឺលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ មិនអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនទេ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ គឺលោក សុក ចាន់ថា កំពុងប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង។
ក្នុងនោះអំពើពុករលួយរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ គឺជាប្រភពចំណូលដ៏ធំរបស់លោក សុក ចាន់ថា ផងដែរ។