ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរសាធារណការខេត្តពោធិ៍សាត់ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនអាជីវកម្មផ្តាច់មុខរបស់លោក កាង ប៉េងហាក់ និងមន្ត្រីជំនិតៗទៅហើយ។
ជាងនេះទៅទៀតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ព្រមទាំងគម្រោងជួសជុលផ្លូវស្ថាបនាផ្លូវក្នុងខេត្តពោធិ៍សាត់ បានក្លាយទៅជាប្រភពចំណូលដ៏ធំរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ច្រើនឆ្នាំមកហើយ។
ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរមើលរំលងអំពើពុករលួយរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ នោះទេ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងតំណែងជាប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ឡើងដុះស្លែគឺលោក កាង ប៉េងហាក់ ពង្រឹងបណ្តាញពុករលួយaយ៉ាងរឹងមាំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពបានឲ្យដឹងទៀតថា ការដែលលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់ឃ្មឹកនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។
ជាក់ស្តែងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
ប្រភពស្និទ្ធនឹងលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូចជាតិលេខ៥ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ទោះបីពួកគេដឹកទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង មិនអាចតវ៉ាបានឡើយ។
ទន្ទឹមនឹងនេះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង តែងប្រើឈ្មោះលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។