ព្រៃវែង ÷ តាមសេចក្តីរាយការណ៍ ពីក្រុមអាជីវករ ដឹកទំនិញ ដូចជាបន្លែ ផ្លែឈើ ទឹកស្ទីង មីខ្លាឃ្មុំ គ្រឿងកំប៉ុងគ្រប់មុខ និងពូក តុ ធុងជ័រ និងគ្រឿងម្ទេស គ្រប់ប្រភេទ តាមរយៈ រថយន្ត ធំៗ និង រថយន្តសាន់យ៉ុង ជាច្រើន គ្រឿងក្នុងមួយថ្ងៃៗ ដោយសារមាន លោក គង់សឺឌី មេគយច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកនោះឃុបឃិត ជាប្រព័ន្ធ ទើបឈ្មួញ ហ៊ានដឹកទំនិញ ចូលមកខ្មែរ តាមអំពើចិត្ត។
រឿងអាស្រូវពុករលួយ របស់លោកគង់ សឺ ឌី មេគយច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ ត្រូវបានមន្ត្រីក្រោមឱវាទ លាតត្រដាង ភាពល្បីល្បាញ គាមសង្កាត់យកលុយ ក្រោមតុ លេីតុ ពីឈ្មួញគ្រាក់ៗ បង់លុយ ក្នុងមួយរថយន្តធំៗចាប់ពី ១៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀលជាកំហិត រីឯរថយន្ត សាន់យ៉ុង ដឹកទំនិញ មន្ត្រីគយ កំណត់ អោយបង់លុយ ចាប់ពី៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ទេីបក្រុមឈ្មួញទាំងនោះ អាចដឹកទំនិញ ដល់គោលដៅ បានយ៉ាងស្រួល។
ប្រភពពីឈ្មួញ ដឹកទំនិញ ទាំងតូចទាំងធំ បានត្អូញត្អែរ ថាពួកគាត់ រកស៊ីសព្វថ្ងៃ បានត្រឹមចិញ្ចឹម លោក គង់ សឺ ឌី និងសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកនោះតែប៉ុណ្ណោះ ព្រោះឈ្មួញបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការបង់ទៅអោយ សមត្ថកិច្ចព្រំដែនច្រកម៉ឺនជ័យ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ និងបង់អោយមេគយតាមបណ្តាល ខេត្តនីមួយៗ សរុបអស់ទឹកប្រាក់ ចាប់ពី១លានរៀល ទៅ២លានរៀលជារៀងរាល់ថ្ងៃ។
ហេតុនេះប្រជាពលរដ្ឋ អ្នករកស៊ី ដឹកទំនិញបន្តិតបន្តួចសំណូមពរដល់ លោក អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុ មិនគូរបណ្តែតបណ្តោយ លោក គង់ សឺ ឌី មេគយច្រកទា្វរព្រំដែន អន្តរជាតិម៉ឺនជ័យ តទៅទៀតនោះទេ ធ្វើអោយបង់ថវិកាជាតិ ធ្ងន់ថ្ងូរបំផុត ដោយសារបើកដៃអោយ ក្រុមឈ្មួញដឹកទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះ៕