ក្រចេះ÷ បើតាមប្រភព ពីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើល ក្នុងខេត្តក្រចេះ គួរអោយកត់សម្គាល់ សកម្មភាពដឹកជញ្ជួន បទល្មើសព្រៃឈើ ខុសច្បាប់ប្រភេទលេខ២ របស់ឈ្មួញចាស់វស្សាម្នាក់ឈ្មោះ ហុក ដឹកចេញពីចំណុច ១០៥ ស្ថិតនៅភូមិរលច ឃុំថ្មី ស្រុកចិត្របុរី បានទាំងយប់ទាំងថ្ងៃ ឆ្ពោះទៅតាមស្រុកស្នួល មិនរំខាន់ដល់ សមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវឡើយ ព្រោះឈ្មួញម្នាក់នេះ បានបង់លុយ អោយសមត្ថកិច្ច អស់ហើយ ជាថ្នូរមិនបង្ក្រាប។
ជាក់ស្តែងព័ត៌មាន ក្នុងស្រុកបានចុះផ្សាយ សកម្មភាព បទល្មេីសព្រៃឈើ ក៍ប៉ុន្តែឈ្មួញឈ្មោះ ហុក នៅតែមានឱកាសដឹកជញ្ជូនបានដ៍ដែល តាមរយៈ រថយន្តសាន់យ៉ុង ចាប់ពី៥គ្រឿង ទៅ៦គ្រឿងក្នុង១ថ្ងៃ ចេញពីចំណុច ១០៥ ឆ្លងកាត់ស្រុកស្នួល តាមបណ្តោយផ្លូវជាតិលេខ៧A យកមកស្តុកទុកផ្ទះរបស់ខ្លួន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តទៅចែកចាយតាមដេប៉ូ នៅឯខេត្តព្រៃវែង បានយ៉ាងរលូន រីឯលោកលន់ ប៊ុន ថុល មេកងរាជអាវុធហត្ថស្រុកស្នួល សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាបនេោះទេ ទុក្ខអោយឈ្មួញឈើ ដឹកយកទៅលក់ តាមអំពើចោត្ត។
មហាជនបានរិះគន់ចំៗទៅលើ លោក អាត មេសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ ជាអ្នកបើកដៃ អោយឈ្មួញឈើឈ្មោះ ហុក ទេដឹង បានជាមិនចាត់វិធានការ បង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកចិត្របុរី ពីមួយថ្ងៃទៅមួយថ្ងៃកើតឡើងយ៉ាងគំហុក ដោយសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ម្ល៉េះ ធ្វើមិនដឹងមិនឬអ្វីទាំងអស់ ទុកអោយដឹកយកទៅលក់ បានរលូនបំផុត។
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិរលច ឃុំថ្មី ស្រុកចិត្របុរី បានអំពាវនាវ និងទទូចសំណូមពរ ដល់លោក សានប៊ុន ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាចាត់វិធានការ ដល់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបធនធានធម្មជាតិព្រៃឈើ ដែលនៅសេសសល់ បន្តិចបន្តួច ពិតជាវិនាសហិនហោចអស់ក្រោមស្នាដៃ ឈ្មួញឈើ ឈ្មោះ ហុក និងឈ្មួញដ៍ទៃទៀតជាក់ ជាពុំខាន់ឡើយ ៕