ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មិនដឹងមូល​ហេតុអ្វីបាន​លោក ម៉ៅ​ ភិរុណ អភិបាល​ខេត្តកណ្ដាលរក្សា​ភាពស្ងៀមស្ងា​ត់ទុក​ឲ្យមេ​ឈ្មួញឈាង ​ប៉ាក់សួរទ​ន្ទ្រានកាន់​កាប់ដីព្រៃ​លិចទឹក​តាមអំពើ​ចិត្ត

មិនដឹងមូល​ហេតុអ្វីបាន​លោក ម៉ៅ​ ភិរុណ អភិបាល​ខេត្តកណ្ដាលរក្សា​ភាពស្ងៀមស្ងា​ត់ទុក​ឲ្យមេ​ឈ្មួញឈាង ​ប៉ាក់សួរទ​ន្ទ្រានកាន់​កាប់ដីព្រៃ​លិចទឹក​តាមអំពើ​ចិត្ត

ថ្មីៗ​នេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្វាយ​ប្រទាល  និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង  ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា  រហូតមកដល់​ពេលនេះ ​ឧកញ៉ា ឈាង ប៉ាក់​សួរ  នៅតែ​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដី ព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ នៅក្នុង​តំបន់​អតីត​ដែន​ឡូត៍​នេសាទ ​លេខ​៣ យក​ធ្វើជា ​កម្មសិទ្ធិ​ដោយ​ គ្មាន​ញញើត​អ្វី​ទាំងអស់​។  អភិបាលស្រុក​ស្អាង ក៏ដូចជា​លោក ម៉ៅ ភិ​រុណ  អភិបាលខេត្ត​កណ្ដាល បាន​រក្សា ​ភាព​ស្ងៀមស្ងាត់​ក្នុង ខណៈ ដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ក្នុង​ឃុំ​ត្រើយ​ស្លា ក៏ដូចជា​ឃុំ​ស្វាយ​ប្រទាល ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ចេញមុខ​តវ៉ា​ជា​ជំហរ​នោះទេ ព្រោះ​ធ្លាប់​ត្រូវ​មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ គំរាម​ប្ដឹង​ដាក់គុក​យ៉ាង​កំរោល​ទៀតផង ហើយ​នរណា​ក៏​ដឹង​ដែរ​ថា​ឧកញ៉ា ឈាង ប៉ាក់​សួរ ជា​មេ​ឈ្មួញ​មានអំណាច​ខ្លាំង​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល​។​

ករណី​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ដើម្បី​ទន្ទ្រាន​កាន់កាប់​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​៣ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បាន​អំពាវនាវ​ជាថ្មីទៀត​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ ​សកម្មភាព​របស់​មេ​ឈ្មួញ ឈាង ប៉ាក់​សួរ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្វាយ​ប្រទាល និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃ​លិច​ទឹក ក៏ដូចជា​បាត់បង់​ផ្ទៃ​បឹង​ធម្មជាតិ​អតីត​ឡូត៍​នេសាទ​លេខ​៣ ដែល​ពួកគាត់​ធ្លាប់​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ច្រើន​ឆ្នាំ​មកហើយ​។ ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ឈាង ប៉ាក់​សួរ បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​លើក​ទំនប់​យ៉ាង​ធំ​និង​ខ្ពស់​ដើម្បី​កំណត់​ព្រំប្រទល់​ដី​របស់ខ្លួន ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​តំបន់​នោះ​ដើម្បី​ទៅ​ប្រកប​របរ​នេសាទ​ក្នុង​អតីត​តំបន់​ដែន​ឡូត៍​នេសាទ​លេខ​៣​បានទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ មុនពេល​មេ​ឈ្មួញ​ម្នាក់នេះ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣​ទាំងស្រុង​។​

​បើតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល លោក វ៉ិ​ត ធា​រិ​ទ្ធ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឧកញ៉ា ឈាង ប៉ាក់​សួរ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​បឹង​ធម្មជាតិ​ក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៣ នៅ​ឃុំ​ត្រើយ​ស្លា និង​ឃុំ​ស្វាយ​ប្រទាល ទើប​មេ​ឈ្មួញ​រូបនេះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក ញឹម វណ្ណ​ឌិន អភិបាលស្រុក​ស្អាង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឧកញ៉ា ឈាង ប៉ាក់​សួរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បើទោះបី​ដឹងថា ការដែល​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ គឺជា​អំពើ​ខុសច្បាប់​យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុងខណៈដែល​ឧកញ៉ា ឈាង ប៉ាក់​សួរ កំពុង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​និង​ដី​បឹង​ធម្មជាតិ​ក្នុងស្រុក​ស្អាង យ៉ាង​កំរោល​ហើយ​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ស្អាង លោក ឆន ចិន កំពុង​ជួយ​បិទបាំង​សកម្មភាព​របស់​ឧកញ៉ា ឈាង ប៉ាក់​សួរ​។

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###