ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​ម៉ែ អា​ស្រួច មេ​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ស្រុក​ស្នួល ដឹក​ជញ្ជួន​ឈើ ចេញពី ដែនជម្រកសត្វព្រៃ​កែវ​សីមា រីឯ​លោក ភោគ សុជោ​ត ប្រធាន​ស្នាក់ការ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ជា​អ្នក​បេ​ី​ក​ភ្លើង​ខៀវ​.?

​ម៉ែ អា​ស្រួច មេ​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ស្រុក​ស្នួល ដឹក​ជញ្ជួន​ឈើ ចេញពី ដែនជម្រកសត្វព្រៃ​កែវ​សីមា រីឯ​លោក ភោគ សុជោ​ត ប្រធាន​ស្នាក់ការ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ជា​អ្នក​បេ​ី​ក​ភ្លើង​ខៀវ​.?

ក្រចេះ ៖ បើ​តាម​ប្រភព ពី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​ក្រចេះ កេ​ី​ត​មាន​គួរអោយកត់សម្គាល់ បានអោយ រស្មី​ឯករាជ្យ ដឹងថា ឈ្មួញ​ឈ្មោះ ម៉ែ អា​ស្រួច ដឹកជញ្ជូន​ឈើ ទាំង​យប់​ទាំង​ថ្ងៃ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ជា​អ្នក​បើកដៃ​អោយ ឈ្មួញ​រូបនេះ ដឹក​មក​ស្តុក​ទុក្ខ ក្នុងផ្ទះ​របស់​ខ្លួន ។​

​រងចាំ​ឈ្មួញ​ឡេីង​មកទិញ ឈ្មោះ ចែ នាង និង ឈ្មោះ ចែ​ធូរ យកទៅ​លក់​បន្ត​ចូល​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ជា​ប្រភព​ចំណូល ដល់​លោក លន់ ប៊ុន ថុល មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ជាពិសេស​មេព្រៃ​ថ្ម​ពុក និង​មន្ត្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ មួយចំនួន​ក្នុង​ខេត្ត​ក្រចេះ សម្ងំ​ទទួល​ផលប្រយោជន៍ ពី​មេ​ឈ្មួញ​ឈ្មោះ ម៉ែ អា​ស្រួច ហើយ​មើលទៅ ជា​ថ្នូរ​មិន​បង្ក្រាប​។​

​ជាក់ស្តែង នៅ​យប់ ថ្ងៃ​១៨ ខែ​០៩ ឆ្នាំ ២០២១ សកម្មភាព ដឹកជញ្ជូន​ព្រៃឈើ របស់​មេ​ឈ្មួញ ឈ្មោះ ម៉ែ អា ស្រួច ដឹក​យក​មក​លាក់ទុក​ក្នុងព្រៃ ដើម្បី​បំភ័ន្ត ភ្នែក​អ្នកការ​សែត​ដល់​ពេល​យប់​បន្តិច ដឹកជញ្ជូន​យក​មក​រក្សាទុក ក្នុងផ្ទះ​របស់​ខ្លួន​យ៉ាង​រំភើយ​។​

​បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន របស់​ឈ្មួញ​ឈ្មោះ ម៉ែ អា​ស្រួច កើតមាន​ជា​យូរ​ខែ យូរ​ឆ្នាំ​មក​ហេ​ី​យ មិនដែល​ឃើញ អាជ្ញាធរ​មូលដ្ឋាន មាន​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងភូមិ​សំពោច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ ចាត់​វិធាន​វិធានការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ សោះ​ឡេ​ី​យ ឬ​មួយ​សម្ងំ​ចាំ​ទទួល​លាភ​សក្កា​រះ ពី​ឈ្មួញ​ម្នាក់​នេះ​ទេ​ដឹង បានជា​ទុក្ខ​អោយ សារាចរណ៍​ដឹកជញ្ជួន​ឈើ យកទៅ​លក់​តាម​អំពើ​ចិត្ត​។

​ក្រៅពី​ឈ្មួញ ឈ្មោះ​ម៉ែ អា​ស្រួច ដឹក​ឈើ​ខុសច្បាប់ នឹង​ឈ្មួញ​ដ៏ទៃទៀត ដែល​សកម្ម គឺ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ឈ្មួញ​ឈ្មោះ ចែ ធូរ ចែ នាង ប្រើប្រាស់ រថយន្ត​សាំ​យ៉ុង តែងតែ​មក ដឹក​ជញ្ជួន​ឈើ​រាល់ថ្ងៃ ចេញពី​ភូមិ​សំពោ​ច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដេ​ី​ម្បី​យកទៅ​ចែកចាយ លក់​បន្ត​ចូល​មក​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ដោយឡែក មេ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ពុក និង​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ តាម​ដងផ្លូវ មិន​ចាត់​វិធានការ​បង្ក្រាប អោយ​ប្រសិទ្ធភាព​នោះទេ​។​

​ជាក់ស្តែង​នៅ​ពេល ថ្មីៗ​នេះ មាន​រថយន្ត​សាំង​យ៉ុង ជាច្រើន​គ្រឿង​របស់​ក្រុម​ឈ្មួញ ដឹក​បទល្មើស​ព្រៃឈើ ឆ្លងកាត់​ស្រុក​ស្នួល តាម​បណ្តោយ ផ្លូវជាតិ​លេខ​៧A បាន​យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​រំខាន់​ដល់ លោក លន់ ប៊ុន ថុល មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ទោះបី​សារព័ត៌មាន ក្នុងស្រុក​ចុះផ្សាយ យ៉ាងណា​ក៍ដោយ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ក្រចេះ មិន​ចាត់​វិធានការ​បង្ក្រាប បទល្មើស​ព្រៃឈើ នោះទេ កេ​ី​ត​ឡេីង​ពេញបន្ទុក នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ស្រុក​ចិត្រ​បុរី យ៉ាងគំហុក បែរជា លោក សាន ប៊ុន ថា​ន ធ្វេី​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ អំពាវនាវ និង​ទទូច​សណូ​ម​ពរ ដល់​នាយ​ឧត្តម​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទប់ស្កាត់ ធនធានធម្មជាតិ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ទូទាំង​ប្រទេស មេត្តា​ជួយ​រិត​បណ្តឹង​ដល់ មន្ត្រីក្រោមឱវាទ អោយ​ត្រួតពិនិត្យ ឈ្មួញ​ល្បីឈ្មោះ ម៉ែ អា​ស្រួច នៅ​ភូមិ​សំពោ​ច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល កំពុង​ដឹក​ជញ្ជួន​ឈើ យកទៅលក់ បាន​យ៉ាង​រលូន ចំណែក លោក សាន ប៊ុន ថា​ន មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ មិន​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះបង្ក្រាប​មូលហេតុ​អ្វី​.! បេ​ី​មិន​ដូច្នោះ​ទេ​ព្រៃឈើ ដែល​នៅ​សេសសល់ បន្តិចបន្តួច ត្រូវ​វិនាស​អស់​ក្រោម​ស្នាដៃ មេ​ឈ្មួញ​ឈ្មោះ ម៉ែ អា​ស្រួច ជាក់​ពុំខាន់​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###