ស្វាយរៀង ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅភូមិក្អម ឃុំអង្គប្រស្រែ ស្រុករមាសហែក បានអោយភ្នាក់ងារអ្នកយកព័ត៌មាន យើងដឹងថា ឈ្មោះ ថាំង ជាឈ្មួញជ្រូកចាស់វស្សា តែងតែដឹកជញ្ជូនជ្រូកពីស្រុកយួន ចូលមកខ្មែរ ជាច្រើនក្បាល ថែមទាំងនាំជ្រូកកូនតូច ៗទៀតផង តាមរយះរថយន្តទំនើប។
រីឯជ្រូកធំតាមរថយន្តកូរ៉េ ក្នុងមួយយប់ៗ យកមកស្តុកទុកផ្ទះរបស់ខ្លួន បានយ៉ាងសុខស្រួល រងចាំឈ្មួញក្នុងស្រុក មកទិញកាប់លក់ចែកចាយ តាមផ្សារសំរោង នឹងលក់តាមកុងសុី មួយចំនួនទៀត ក្នុងភូមិសាស្ត្រ ស្រុករមាសហែក និងស្រុករំដួល នៃទឹកដីខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា មានឈ្មួញជ្រូកជាច្រើននាក់ មកពីបណ្តាលខេត្តនាៗ ចាំទទួលទិញជ្រូកនៅផ្ទះមេឈ្មួញ ឈ្មោះ ថាំង ដឹកជញ្ជូនតាមរយះរថយន្ត សាន់យ៉ុង នឹងម៉ូតូ យកទៅលក់បន្ត ឬកាប់លក់តាមតូបរៀងៗខ្លួន ជាប្រភពចំណូលរបស់ មេពេទ្យបសុសត្វខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ខាន ទើបគេចផុតពីការបង្រ្កាប របស់ឈ្មួញ ដែលដឹកជ្រូកពីស្រុកយួន ឆ្លងដែន យកមកលក់នៅខ្មែរយ៉ាងត្រជាក់ថ្លើម។
ជាក់ស្តែង លោក ធី មេប៉ុស្តិ៍ច្រករបៀងក្បាលចាម ស្ថិតក្នុងស្រុករមាសហែក ជាអ្នកមានសិទ្ធិអំណាច បើកបារ៉ាល់ ទើបឈ្មួញជ្រូកឈ្មោះ ថាំង នាំជ្រូកពីស្រុកយួន ចូលមកខ្មែរ យ៉ាងត្រជាក់ចិត្ត ដោយសារមានការឃុបឃិត ពីសំណាក់ពេទ្យសត្វស្រុក នឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ជាអ្នកបើកដៃ បានជាមិនចាត់វិធានការចុះបង្រ្កាបសោះ ព្រោះថាបច្ចុប្បន្ន ជំងឺកូវីដ១៩ និងជំងឺសាយភាយថ្មីហៅថាបេតា កំពុងឆ្លងរីករាលដាល យ៉ាងគំហុក បែរជាឈ្មោះថាំង នាំជ្រូកពីស្រុកយួន មិនខ្លាចឆ្លងរីករាលដាលនៃព្រឹត្តការណ៍២០គុម្ភះនោះទេ។
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្អម ឃុំអង្គប្រស្រែ អំពាវនាវដល់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នឹងស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តទាំងអស់ សព្វថ្ងៃនេះពួកគាត់មួយយប់ៗ បានត្អូញត្អែរថា ថ្លង់ជ្រូកស្រែកដេកពុំលក់ នឹងជះក្លិនស្អុយ ដល់អ្នករស់នៅជិតខាង ដែលក្រុមឈ្មួញ ចាប់ចុះពីឡានដាក់ចូលទ្រុង ហើយពលរដ្ឋ ទទូចសំណូមពរ លោក ប៉ែន ប៊ុនធី ប្រធានពេទ្យសត្វខេត្តស្វាយរៀង មេត្តាចាត់វិធានការក្តៅទៅលើមេឈ្មួញជ្រូក ល្បីឈ្មោះយូរខែយូរឆ្នាំ មកហើយ មិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាប ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ទាំងអស់គ្នា៕