ក្រចេះ÷ តាមប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិរលច ឃុំថ្មី ស្រុកចិត្របុរី បានអោយ រស្មីឯករាជ្យ ដឹងថា សកម្មភាពដឹកជញ្ជួន បទល្មើសព្រៃឈើ ប្រភេទលេខ២ របស់ឈ្មួញចាស់វស្សាម្នាក់ឈ្មោះ ហុក ដឹកចេញពីចំណុច ១០៥ បានទាំងយប់ទាំងថ្ងៃ ឆ្ពោះទៅតាមស្រុកស្នួល មិនរំខាន់ដល់ សមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវឡើយ ព្រោះឈ្មួញជើងខ្លាំង បានបង់លុយ អោយសមត្ថកិច្ច អស់ហើយ ជាថ្នូរមិនបង្ក្រាប។
ជាក់ស្តែងព័ត៌មាន ក្នុងស្រុកបានចុះផ្សាយ សកម្មភាព បទល្មើសព្រៃឈើ ក៍ប៉ុន្តែឈ្មួញឈ្មោះ ហុក នៅតែមានឱកាសដឹកជញ្ជូនបានដ៍ដែល តាមរយៈ រថយន្តសាន់យ៉ុង ចាប់ពី៥គ្រឿង ទៅ៦គ្រឿងក្នុង១ថ្ងៃ ចេញពីចំណុច ១០៥ ឆ្លងកាត់ស្រុកស្នួល តាមបណ្តោយផ្លូវជាតិលេខ៧A យកមកស្តុកទុកផ្ទះរបស់ខ្លួន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តទៅចែកចាយតាមដេប៉ូ នៅឯខេត្តព្រៃវែង បានយ៉ាងរលូន រីឯលោកលន់ ប៊ុន ថុល មេកងរាជអាវុធហត្ថស្រុកស្នួល សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាបនោះទេ ទុក្ខអោយឈ្មួញឈើ ដឹកយកទៅលក់ តាមអំពើចោត្ត។
មហាជនបានរិះគន់ចំៗទៅលើ មេសង្កាត់រដ្ឋបាលព្រៃឈើរីស្វាយជ្រះ ជាអ្នកបេីកដៃ អោយឈ្មួញឈើឈ្មោះ ហុក ទេដឹង បានជាចាត់វិធានការ ចុះបង្ក្រាបបទល្មើសព្រៃឈើ កើនឡើងពេញបន្ទុក ក្នុងស្រុកចិត្របុរី ដោយសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ម្ល៉េះ ធ្វើមិនដឹងមិនឬអ្វីទាំងអស់ ទុកអោយឈ្មួញម្នាក់នេះ ដឹកយកទៅលក់យ៉ាងត្រជាក់ចិត្ត។
ប្រជាពលរដ្ឋ រស់នៅក្នុងភូមិរលច ឃុំថ្មី ស្រុកចិត្របុរី បានអំពាវនាវ និងទទូចសំណូមពរ ដល់លោក សានប៊ុន ថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាចាត់វិធានការមន្ត្រីក្រោម ឱវាទ ចុះបង្ក្រាបធនធានធម្មជាតិព្រៃឈើ ដែលនៅសេសសល់ បន្តិចបន្តួច ពិតជាវិនាសហិនហោចអស់ក្រោមស្នាដៃ ឈ្មួញឈើ ឈ្មោះ ហុក និងឈ្មួញដ៍ទៃទៀតជាក់ ជាពុំខាន់ឡើយ៕