ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

បន​ល្បែងស៊ីសង​ដ៍​ធំ កំពុងបើក​លេង​ស៊ីសង​ខុសច្បាប់ ជា​ប្រភព​ចំណូល របស់ លោក​សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ មិន​ហ៊ាន​ចុះបង្ក្រាប​ខ្លាច​បែក​ឆ្នាំងបាយ​.?

បន​ល្បែងស៊ីសង​ដ៍​ធំ កំពុងបើក​លេង​ស៊ីសង​ខុសច្បាប់ ជា​ប្រភព​ចំណូល របស់ លោក​សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ មិន​ហ៊ាន​ចុះបង្ក្រាប​ខ្លាច​បែក​ឆ្នាំងបាយ​.?

កំពង់ចាម ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។​

ប្រជាពលរដ្ឋ បាន​អំពាវនាវ​ឲ្យ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព​។​

ដោយហេតុ​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ពោធិ៍ និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះទេ​។

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទា​ហ៊ា ឃុំ​ស្វាយ​ពោធិ៍ បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ដំណើរការ​យ៉ាង​រលូន​។

​ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកចូលរួម​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន ចាញ់ឈ្នះ​លុយ​រាប់លាន​រៀល រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ ជា​ពិសេស​មេឃុំ​ស្វាយ​ពោធិ៍ ព្រមទាំង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយ​ពោធា៍ និង​លោក សុខ យ៉េន អធិការនគរបាល​ស្រុក​ស្រី​សន្ធរ សម្ងំ​ស្ងាត់ឈឹង​។

​មជ្ឈដ្ឋាន​នានា​បាន​ដក​សម្គាល់ថា នៅក្នុង​ស្រុក​ស្រី​សន្ធរ បច្ចុប្បន្ន​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញបន្ទុក​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ហើយ​ការបង្ក្រាប​នា​ពេល​កន្លងមក​បាន​ត្រឹមតែ​ធ្វើឲ្យ​ល្អមើល​ព្រោះ​អ្នក​បើក​ល្បែងស៊ីសង​តែង​គេចផុត​ពី​វិធានការ​ផ្លូវច្បាប់​។​

ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###