ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក​ភោគ សុជោ​ត ប្រធាន​ស្នាក់ការ ដែនជម្រកសត្វព្រៃ​កែវ​សីមា សង្ស័យថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស​ព្រៃឈើ កាប់បំផ្លាញ​សម្បត្តិ​ធនធានធម្មជាតិ ឈ្មោះ ម៉ែ ស្រួច ជា​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ក្រចេះ ដែល​ល្បី​ថា អ្នកការ​សែត​អង្គភាព​ណា ផ្សាយ​អី​ផ្សាយ​ទៅ រីឯ​ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​ពុក សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​?

លោក​ភោគ សុជោ​ត ប្រធាន​ស្នាក់ការ ដែនជម្រកសត្វព្រៃ​កែវ​សីមា សង្ស័យថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស​ព្រៃឈើ កាប់បំផ្លាញ​សម្បត្តិ​ធនធានធម្មជាតិ ឈ្មោះ ម៉ែ ស្រួច ជា​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ក្រចេះ ដែល​ល្បី​ថា អ្នកការ​សែត​អង្គភាព​ណា ផ្សាយ​អី​ផ្សាយ​ទៅ រីឯ​ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​ពុក សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​?

ក្រចេះ ៖ តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ រស់នៅ ភូមិ​សំពោច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បានអោយ រស្មី​ឯករាជ្យ ដឹងថា​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ ទាំង​យប់​ទាំង​ថ្ងៃ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ជា​អ្នក​បើកដៃ​អោយ​មេ​ឈ្មួញ ចាស់វស្សា​ម្នាក់ ឈ្មោះ​ម៉ែ​អា​ស្រួច កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​ដឹក​មក​ស្តុក​ទុក្ខ​ក្នុងផ្ទះ​របស់​ខ្លួន រងចាំ​ឈ្មួញ​ឡើង​មក​ទិញ លក់​បន្ត​ទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ជា​ប្រភព​ចំណូល សមត្ថកិច្ច​ក្នុង​ស្រុក​ស្នួល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មួយចំនួន​ក្នុង​ខេត្ត​ក្រចេះ បានជា​រក្សា​ភាព ស្ងៀមស្ងាត់​ម្ល៉េះ​។​

​ប្រភព​ពី​មហាជន​បាន រិះគន់​ចំៗ​ថា សកម្មភាព ដឹកជញ្ជូន​ព្រៃឈើ កើតមាន​ជា​យូរណាស់​មកហើយ តែ​មិន​ដែល​ឃើញ អាជ្ញាធរ​មូលដ្ឋាន មាន​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងភូមិ​សំពោច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ចាត់​វិធាន​វិធានការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ ឬ​មួយ​សម្ងំ​ចាំ​ទទួលផល ប្រយោជន៍​ពី​ឈ្មួញ បានជា​ទុក្ខ​អោយ​សារាច​រណ៍​ដឹកឈើ យកទៅ​លក់​តាម​អំពើ​ចិត្ត ប្រហែល​ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​ពុក ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ក្រុម​ឈ្មួញ​ឈើ​នោះ​ទេ​ដឹង​។​

​ក្រៅពី​ឈ្មួញ ឈ្មោះ​ម៉ែ អា​ស្រួច ដឹក​ឈើ​ខុសច្បាប់ នឹង​ឈ្មួញ​ដ៏ទៃទៀត ដែល​សកម្ម គឺ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ឈ្មួញ​ឈ្មោះ ចែ ធូរ ចែ នាង ប្រើប្រាស់ រថយន្ត​សាំ​យ៉ុង តែងតែ​មក ដឹក​ជញ្ជួន​ឈើ​រាល់ថ្ងៃ ចេញពី​ភូមិ​សំពោ​ច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដេ​ី​ម្បី​ចែកចាយ​យកទៅ​លក់​បន្ត​ចូល​មក​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ដោយឡែក​សមត្ថកិច្ច ពាក់ព័ន្ធ​តាម​ដងផ្លូវ មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ​។​

​ជាក់ស្តែង​នៅ​ពេល ថ្មីៗ​នេះ មាន​រថយន្ត​សាំង​យ៉ុង ជាច្រើន​គ្រឿង​ដឹក​បទល្មើស​ព្រៃឈើ ឆ្លងកាត់​ស្រុក​ស្នួល តាម​បណ្តោយ ផ្លូវជាតិ​លេខ​៧A បាន​យ៉ាង​ត្រជាក់ចិត្ត គ្មាន​សមត្ថកិច្ច​ពាក់​ព​ន្ឋ័តាម​ដងផ្លូវ ឬ មេ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ពុក ចាត់​កម្លាំង​ក្រោម​ឱវាទ​ចុះបង្ក្រាប ទុក្ខ​អោយ​ដឹកឈើ យកទៅ​លក់​តាម​អំ​ពេីចិត្ត សម្ងំ​ទទួល​លាភ​សក្កា​រះ ពី​ក្រុម​ឈ្មួញ ទើប​អ្វីៗ​រលូន​ទៅ​បាន​។​

​ប្រជាពលរដ្ឋ អំពាវនាវ និង​ទទូច​សណូ​ម​ពរ ដល់​នាយ​ឧត្តម​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ ទូទាំង​ប្រទេស មេត្តា​ជួយ​រិត​បណ្តឹង​ដល់ មន្ត្រីក្រោមឱវាទ អោយ​ត្រួតពិនិត្យ ឈ្មួញ​ល្បីឈ្មោះ ម៉ែ អា​ស្រួច និង​ឈ្មួញ​ដ៍ទៃ កំពុង​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ ដោយឡែក​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ មិន​ចុះ​បង្ក្រាប​មូលហេតុ​អ្វី​.! បើ​មិន​ដូច្នោះ​ទេ​ព្រៃឈើ នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​វិនាស​អស់​ក្រោម​ស្នាដៃ ឈ្មួញ​ជាក់​ជា​ពុំខាន់​ឡើយ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###