សេចក្តីរាយការណ៍ ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជួនទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៤អង្គស្នួល បានអោយដឹកថា ទោះបីពួកគាត់ផ្ទុកមិនលេីសទម្ងន់ ក៍ត្រូវបង់លុយ តាមការកំណត់ របស់លោក រិទ្ធិប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងបក្សពួកខ្លួនដែរ។
ប្រភព ស្និទ្ធ នឹង លោក ម៉ឹង យូ ឡេង ប្រធាន មន្ទីរ សាធារណការ ខេត្ត កណ្តាល បានឲ្យដឹងថា ដោយសារ មាន ខ្នងបង្អែក រឹងមាំ ទើប លោក ម៉ឹង យូ ឡេង រក្សា តំណែង ជា ប្រធាន មន្ទីរ ប្រធាន សាធារណការ ខេត្តកណ្តាល ដោយ ពុំ មាន ការផ្លាស់ប្តូរ ឡើយ ។
ទន្ទឹមនឹងនេះ លោក ម៉ឹង យូ ឡេង បើបើកដៃឲ្យ លោក រិទ្ធិប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិ លេខ ៤ ក៏ ដូចជា ប្រធាន ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត នៅ ផ្លូវជាតិ លេខ ១ ផ្លូវជាតិ លេខ ២ និង ផ្លូវជាតិ លេខ ៣ ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅ ជា ជញ្ជីង ថ្លឹង លុយ យ៉ាង រលូន ។
ជាងនេះទៅទៀត លោក ម៉ឹង យូ ឡេង ប្រធាន មន្ទីរ សាធារណការ ខេត្ត កណ្តាល បាន ប្រើ ឈ្មោះ មន្ត្រី ធំៗ ក្នុង ក្រសួង សាធារណការ មួយ ចំនួន ដើម្បី បិទបាំង ទង្វើ មិន ប្រក្រតី និង អំពើពុករលួយ របស់ខ្លួនយ៉ាងសុខស្រួលទៀតផង។
ចំណែក រថយន្ត ធំៗ សណ្តោង កន្ទុយ សណ្តោង រ៉ឺម៉ក ផ្ទុក លើស ទម្ងន់ អាច បើកបរ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤អង្គស្នួល យ៉ាង រលូន ឲ្យតែ ម្ចាស់ រថយន្ត ទាំងនោះប ង់ លុយ តាម ការកំណត់ របស់ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ។
ចំណែក លោក ម៉ឹង យូ ឡេង ប្រធាន មន្ទីរ សាធារណការ ខេត្ត កណ្តាល ត្រូវបាន គេ ដឹងថា ជា អ្នក បណ្តោយ ឲ្យ លោក រិទ្ធប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅជាជញ្ជីងថ្លឹងលុយ យ៉ាងត្រជាក់ចិត្ត។
តាម ការ បង្ហើប ពីមន្ត្រីរាជការក្នុង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល មួយចំនួន បានឲ្យដឹងថា ទាល់តែ មាន ការ បើកដៃ ពី សំណាក់ លោក ម៉ឹង យូ ឡេង ប្រធាន មន្ទីរ សាធារណការ ខេត្ត កណ្តាល ទើប លោក រិទ្ធិ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិ លេខ ៤ ស្រុក អង្គស្នួល ខេត្ត កណ្តាល ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។
បញ្ហា នេះ ជា រឿង ដែល លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន ដែល ជា មេ ជញ្ជីង ថ្លឹង រថយន្ត ទូទាំងប្រទេស គួរ ចាត់វិធានការ ទប់ស្កាត់ ខ្លះ ផង ។
ដោយហេតុ ថា លោក រិទ្ធិ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិ លេខ ៤ មិន អនុវត្តន៍ ឲ្យបាន ត្រឹមត្រូវ តាម បទដ្ឋាន បច្ចេកទេស នោះទេ ហើយ ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅ ជា ជញ្ជីង ថ្លឹង លុយ ដោយគ្មានញញើតអ្វីឡើយ ៕