កំពង់ចាម ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ នឹងអាប៉ោង ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែជួបជុំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ (មាន់ជល់ នឹងអាប៉ោង)យ៉ាងអនាធិបតេយ្យ មិនខ្លាចជំងឺកូវីដ១៩ ជាពិសេស(Delta) រីឯលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធ មិនទាន់ចាក់វិធានការបង្រា្កបនោះឡើយពីព្រោះជាឆ្នាំងបាយរៀងរាល់ថ្ងៃ ទោះបីជាមានប្រជាពលរដ្ឋ ឬសារព័ត៌មានបានខលរាយការណ៍ ក៏លោកមិនទាន់មានវិធានការបង្ក្រាបដែរ។
ជាក់ស្តែងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ក្រុមការងារ សារព័ត៌មានយើង បានចុះទៅដល់ទីតាំង ហើយខលសុំការសហការជាមួយ លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប៉ុន្តែគាត់នៅតែមិនមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះដដែល។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើលករណីខាងលើនេះផង។
ប្រភពពីក្រុមអ្នកញៀនល្បែងបានអោយដឹងថាជារៀងរាល់ក្រុមអ្នកញៀនជាច្រើននាន់បានចូលមកលេងល្បែងខាងលើសុទ្ទសឹងអ្នកមានទេព្យសម្បត្តិនិងរថយន្តសេរីទំនើបហើយការភ្នាល់មួយគូរៗរាប់មឺនដុល្លារឯណ្ណោះ ។