ស្វាយរៀង ÷ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ និងឯកឧត្ដម សុខ រស់ អភិបាលរង នៃគណៈអភិបាលស្វាយរៀង តំណាងជាមន្ត្រីជាន់ខ្ពស់នៃឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរបុណ្យ ” រុក្ខទិវា ៩ កក្កដា ” នៅវត្តជ្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចួលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីថ្នាក់ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥៥០នាក់ ។
ក្នុងកម្មវិធីនេះ ក៏មានការចែកកូនឈើប្រភេទ ក្រញូង ឈើទាល គគីរ ចំនួន ៣៥០ដើមជូនប្រជាពលរដ្ឋ និងដាំកូនឈើទាំងបីប្រភេទ ចំនួន ៣.១៥០ដើម នៅទីនោះផងដែរ ៕