ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ពេញ​បន្ទុក​?

មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ពេញ​បន្ទុក​?

ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ទេ​នោះ​គឺ​ឈ្មួញ​រូបនេះ​មិន​អាច​កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បានឡើយ​។​

ទាល់តែ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ អាច​កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ម៉ាក​បង្កុង ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ យក​មក​រក្សាទុក​ក្នុងភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​។​

ទន្ទឹមនឹងនេះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ជា​មន្ត្រី​យោធា​នោះដែរ​។​

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ នៅ​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចូល​មក​ទីតាំង​រក្សាទុក​ឈើ​របស់​ខ្លួន​ក្នុង​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​ដដែល​។

ប្រភព​ខ្លះ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ដែល​ជា​មន្ត្រី​យោធា មិន​អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​អំពើ​ចិត្ត​ឡើយ​។

​រីឯ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក គង់ ពុទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ដែល​ចូល​កាន់តំណែង​ជំនួស​លោក ប៉ាន់ មរកត មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នោះទេ​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ជួរ​ភ្នំក្រវាញ យ៉ាង​មហន្តរាយ​។​

ដោយហេតុ​ថា ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​លើ​ស្មា ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ពោធិ៍សាត់ មិន​ហ៊ាន​ក្អក​ជាមួយ​ឈ្មួញ​ម្នាក់​នេះ​ទេ​។​

ជាក់ស្តែង​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ក្នុងស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់ សម្ងំ​ស្ងាត់ឈឹង​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###