ស្វាយរៀង ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានអោយ រស្មីឯករាជ្យ ដឹងថាមាន រណ្តៅយ៉ាងធំកំពុងជីករានដីបឹង ជាសម្បត្តិរដ្ឋ យកទៅចក្រលុបដៃព្រែក ដែលជាចរន្តិទឹកសម្រាប់ពលរដ្ឋ អាស្រ័យផលរាល់ឆ្នាំ។
ជាក់ស្តែងក្រុមការងារ រស្មីឯករាជ្យ បានចុះទៅដល់ រណ្តៅដីដែលក្រុមឈ្មួញ ជីកដល់ក្បាលប្រែត នៅខាងក្រោយរោងចក្រតំបន់សេដ្ឋកិច្ចពិសេសឈីឡូ ក៏បានខលទៅ លោក តក ប្រធានរ៉ែ ថាមពលខេត្តស្វាយរៀង បានឆ្លើយ ប្រាប់ជុំវិញរឿង ដីបឹង ដីព្រែក បងសួរ ប្រធាន ឧតុនិយមទៅ ក្រែងគាត់ដឹង ព្រោះខ្ញុំអត់ដឹងទេ។
លោកតក ប្រធានរ៉ែថាមពល ខេត្តស្វាយរៀង បានបញ្ជាក់ច្បាស់ថាគាត់គ្មានសិទ្ធិ ចេញច្បាប់អោយ ធ្វើអាជីវកម្មច្រើនហិត្តានោះទេ អនុញ្ញាតបានត្រឹម១ហិត្តា មូលហេតុអ្វី.? ឈ្មោះ សាន ថ្លេីមធំ ហ៊ានដាក់គ្រឿងចក្រ ជីកយកអាចម៍ដីវាទដីបឹងរាប់ហិត្ថា ដឹកតាមប្រភេទ រថយន្តធំៗ លក់អោយក្រុមហ៊ុនចិន យ៉ាងគគ្រឹកគគ្រេងទៅវិញ។
ជាពិសេសនោះ ពលរដ្ឋបាន ដាក់ការសង្ស័យ ទៅលើស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ថាប្រហែលជាអាចទទួលលាភសក្ការៈ ពីឈ្មួញកាយដី ឈ្មោះ សាន និងបក្សពួក ធ្វើអាជីវកម្ម យកដីបឹងទៅលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេដឹង ហេីយមហាជនបានរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច មិនគូរបណ្តែតបណ្តោយ អោយឈ្មោះ សាន ធ្វើអាជីវកម្មកកម្ម កាយដីបឹង យកទៅលក់ តាមអំពើចិត្តនោះឡើយ។
ហេតុដែលឈ្មួញ ឈ្មោះ សាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះដោយសារមានខ្នងបង្អែក រឹងមាំនៅពីក្រោយក្នុងខេត្តស្វាយរៀង ទើបអ្វីៗរលូនទៅបាន ជាពិសេសនោះក្រុមការងារ រស្មីឯករាជ្យ បានជួបផ្ទាល់ជាមួយ មេការប្រចាំនៅរណ្តៅដី តំបន់សេដ្ឋកិច្ចពិសេស ឈីឡូ។
ប្រជាពលរដ្ឋ រស់នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានអំពាវនាវ និងទទូច ដល់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មេត្តាដាក់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះស៊ើបអង្កេត បញ្ហាឈ្មួញជើងខ្លាំងម្នាក់ ឈ្មោះ សាន និងបក្សពួក ឃុបឃិតគ្នាយកដីបឹង ជីកយកអាចម៏ដី យកលុបព្រែក និងយកទៅលក់ អោយក្រុមហ៊ុនចិនសាងសង់រោងចក្រ យ៉ាងសុខស្រួលបំផុត ៕