ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ដោយ​សេរី​

​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ដោយ​សេរី​

​តាម​សេចក្ដីរាយការណ៍​ខ្លះ​បានឲ្យដឹងថា រយៈពេល​៤​ខែ​កន្លងទៅ​នេះ​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ចំណីអាហារ​ខូច​គុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​រលូន​។

​មិនតែប៉ុណ្ណោះ​កន្លង​មក​នៅ​ច្រក​តំបន់​ម៉ាឡៃ មាន​សមត្ថកិច្ច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ​គេច​ពន្ធ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម ព្រោះ​មេ​គយ​ច្រក​តំបន់​ម៉ាឡៃ ដែល​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក គុណ ញឹម ជា​មេ​គយ​ធំ ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​នៅ​ច្រក​តំបន់​ម៉ាឡៃ ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​

​តាម​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ការ​ដែល​មេ​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​សូម្បី​តែ​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ក៏​ឈ្មួញ​អាច​នាំ​ចូល​យ៉ាង​រលូន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ករណី​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​នៅ​ច្រក​តំបន់​ម៉ាឡៃ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​ម៉ាឡៃ ស្រុក​ម៉ាឡៃ បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​ភាគី​សៀម​បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការនាំ​ចូល​ផលិតផល​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ស្រុក​ខ្មែរ​រាប់​ទាំង​ប្រហុក​ផ្អក សាច់ក្រក និង​ចំណីអាហារ​ជាច្រើន​មុខ​ទៀត​។

​ផ្ទុយ​ទៅ​វិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿង​ក្នុង​មាន់ ប្រហិត​ជាដើម ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ហើយ​ពួកគេ​ចាំ​រាប់​ចំនួន​រទេះ​យក​លុយ​យ៉ាង​ស្រួលៗ​។

​ជាងនេះទៅទៀត​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដូចជា ស្បែកជើង ស្រា​បៀរ សាប៊ូ និង​ទំនិញ​ចាប់ហួយ​ជាដើម​ត្រូវ​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បើទោះបី​ទំនិញ​មួយចំនួន​មាន​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​គយ​ច្រក​តំបន់​ម៉ាឡៃ ឃុបឃិត​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###