សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅជិតតំបន់អភិវឌ្ឍន៍យោធភូមិទី៣ កំពុងបើកល្បែង លេងស៊ីសងខុសច្បាប់ គ្រប់ប្រភេទមានដូចជាបញ្ជល់មាន់ កន្ទុយលេខ យូគីនិងបៀរ គ្រប់ប្រភេទ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុង តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣និងក្នុងចំការឬស្សីនៅក្នុងស្រុកឱរ៉ាល់។
បើទោះបីជាប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដាក់ចេញនូវបម្រាម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ជាពិសេសជំងឺកូវីដ.១៩ បំលែងថ្មី(Delta)កាចសាហាវយ៉ាងណាក្តី។ជាពិសេសក្រុមមនុស្សញៀនល្បែងស៊ីសងនៅតែប្រមូលផ្តុំគ្នាដដែល មិនគោរពទាល់តែសោះ ដោយសារតែ លោកឧត្តមសេនីយ៍ត្រី គុង គឿង និងលោក វរសេនីយ៍ទោ ជឿន ថេន បើកឱ្យអ្នកញៀនល្បែងស៊ីសង ចូលលេងដោយសេរីមិនខ្លាចញញើតច្បាប់សោះឡើតា។ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាមេល្បែងស៊ីសងទាំង២នាក់នេះ បានរត់ការ ចំណាយលុយតាំងពីថ្នាក់ក្រោមរបស់ដល់ថ្នាក់លើមានទាំងមន្ត្រី តុលាការថែមទៀតផង។
ទីតាំងដែលលោកឧត្តមសេនីយ៍ និងលោកវរសេនីយ៍ យោធាភូមិភាគទី៣ បើកបនល្បែងស៊ី សងខុសច្បាប់ មិនមានអ្នកបង្ក្រាបនោះទេ ពីព្រោះអ្នកទាំងពីនោះមានអំណាចនិងលុយចេះរត់ការជូនកញ្ចប់អោយថ្នាក់លើ រហូតថ្នាក់ក្រោមមិនព្រួយបារម្ភនោះទេ។
ទីតាំងទី២គឺក្នុងបន្ទាយទាហាន (តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) ក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ និងមួយទីតាំងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ ទៅបង្គោលគីឡូម៉ែត្រលេខ៥៩ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងចំការឬស្សី ដែលជាកន្លែងស្តុកឈើប្រណីត របស់លោកវរសេនីយ៍ទោនេះតែម្តង។
ចាប់ពីថ្ងៃ ពុធ ព្រហស្បតិ៍ សុក្រនិង សៅរ៍ នៅក្នុងបន្ទាយទាហាន(តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) ស្ថិតនៅក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ ចំពោះថ្ងៃអាទិត្យវិញ ល្បែងស៊ីសងគ្រប់ប្រភេទនេះ បានលើកទៅលេងក្នុង ចំការឬស្សី តាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ទៅលេខ៥៩ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទនេះ មកពីបណ្តាខេត្តនាៗ និងមកពីរាជធានីភ្នំពេញក៏មានដែរ ជិះរថយន្តស៊េរីទំនើបៗ ហើយល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ ចាប់ពី ២ម៉ឺនដុល្លារឡើង ទៅរហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អាចមានច្រើនជាងនេះលេខក៏មានដែរ។ នៅមានល្បែងកន្ទុយលេខ ល្បែងយូគី និងល្បែងបៀ អាប៉ោង ថែមទៀតផង។
ចំពោះម្ចាស់បនល្បែង បើទោះបីជាអ្នកញៀនល្បែងភ្នាល់ដាក់ប៉ុន្មាន ចាញ់ឈ្នះប៉ុន្មានក៏ដោយ ម្ចាស់បនល្បែង តម្រូវឱ្យបង់ក្នុង១ថ្ងៃត្រឹមតែ១ពាន់ដុល្លារតែប៉ុណ្ណោះដេីម្បីការពារសុវត្ថិភាពជូនអ្នកញៀនល្បែងស៊ីសងទាំងអស់នោះ។
ប្រសិនបើបងប្អូនធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ខាងលិចផ្សារកំពង់ស្ពឺ និងទៅដល់មានភ្លើងស្តុបមួយ ដែលគេហៅថាស្តុប ច្បារមន រួចយើងបត់ទៅខាងស្តាំដៃ តាមផ្លូវជាតិលេខ៤៤ ប្រហែលជាង១គីឡូម៉ែត្រ យើងបត់ឆ្វេងដៃ លើផ្លូវជាតិលេខ៤៤ដដែល ឆ្ពោះទៅស្រុកឱរ៉ាល់
ដោយឆ្លងកាត់ក្រុងច្បារមន ឆ្លងកាត់ព្រំប្រទល់ស្រុកសំរោងទង បើកបរបានជាង២០គីឡូម៉ែត្រ ទៅដល់ព្រំប្រទល់ ស្រុកឱរ៉ាល់ ហួសទៅទិសខាងលិច បង្គោលគីឡូម៉ែត្រលេខ៥០ទៅដល់រង្វង់មូល ផ្សារកន្តួត មានរូបដំរីតំណាង យើងបន្តដំណើរទៅទិសខាងលិច ប្រមាណ៦ទៅ៧គីឡូម៉ែត្រ ឆ្លងកាត់ស្ពានដែក(បាឡេ)មួយ នៅខាងឆ្វេងដៃ ។
ពិតជាបានឃើញ ផ្លាកគេដាក់ថា(តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) បន្ទាយយោធានេះហើយដែលជាកន្លែងបនល្បែងដ៏ធំប្រចាំស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មន្ត្រីយោធា២នាក់ មានអំណាចដ៏មហិមាហ៊ានបើកលេងមិនខ្លាចញញើតច្បាប់នោះហើយ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា គ្រាន់តែការបង្ក្រាបមិនបានប៉ុន្មានថ្ងៃផងម្ចាស់សង្វៀនបញ្ជល់មាន់ស្ថិតនៅចំណុច(តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣) ក្នុងឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកលេងល្បែងក្នុងបន្ទាយយ៉ាងសប្បាយដដែលដោយមិនខ្វល់និងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន ជាពិសេសបំរាមរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនោះទេ។
មហាជនរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ពន្ធ័ ក្នុងខេត្តកំពង់ស្ពឺថា ការបង្ក្រាបកន្លងទៅ សមត្ថកិច្ចធ្វើឱ្យតែល្អមើលទេ ពីព្រោះមានការអន្តរាគមន៍ពី មន្ត្រីតុលាការនៅក្នុងខេត្តនិងអ្នកមាន អំណាចក្នុងខេត្ត ។
ហើយក៏មានកិច្ចអន្តរាគមន៍ពី លោកផ្កាយ២ម្នាក់ ជាសាច់ញាតិរបស់លោកវរសេនីយ៍ទោ ម្ចាស់បនល្បែងស៊ីសងម្នាក់ផងដែរ ទើប ការបង្ក្រាបរបស់សមត្ថកិច្ចហាក់បីដូចជា ញញើតញញើម ក្នុងការប្រមូលសម្ភារៈនិងវត្ថុតាង។ ការបើកបនល្បែងនេះហើយទើបនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង កើតមានករណីចោរលួច ចោរប្លន់ ជាហូរហែរ សមត្ថកិច្ចបង្ក្រាបបានខ្លះមិនបានខ្លះ។
ប្រជាពលរដ្ឋ អំពាវនាវពរដល់ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី៣ មេត្តាពិនិត្យមើលទង្វើរបស់ មន្ត្រីយោធា២រូប ជាម្ចាស់បនល្បែងស៊ីសងនៅទីតាំងខាងលើផង។