ក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល បានអោយ រស្មីឯករាជ្យ ដឹងថាក្រុមឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ ទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃភ្នំព្រិច ជាអ្នកបើកដៃអោយមេឈ្មួញ ចាស់វស្សាម្នាក់ឈ្មោះម៉ែអាស្រួច ដឹកឈើមកស្តុកទុកក្នុងផ្ទះ រងចាំក្រុមឈ្មួញយកលក់បន្តទៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាប្រភពចំណូលសមត្ថកិច្ច ក្នុងស្រុកស្នួល និងមន្ត្រីជំនាញពាក់ព័ន្ធ មួយចំនួនក្នុងខេត្តក្រចេះ បានជារក្សាភាពស្ងៀមម្ល៉េះ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានអោយដឹងថា សកម្មភាព ដឹកជញ្ជូនព្រៃឈើ កើតមានជាយូរណាស់មកហើយ តែមិនដែលឃើញ អជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ពាក់ព័ន្ធ ក្នងភូមិសំពោច ឃុំស្វាយជ្រះ ស្រុកស្នួល ណាម្នាក់ចាត់វិធានវិធានការទប់ស្កាត់ បទល្មើសព្រៃឈើបង្ក្រាបតាមអនុសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឡេីយ។
ជាក់ស្តែងឈ្មួញទាំងនេះ ដឹកឈើខុសច្បាប់ ដែលសកម្ម គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានដូចជា បានប្រើប្រាស់ រថយន្តសាំយ៉ុង ជាច្រើនគ្រឿង ដឹកឈើអារប្រភេទគ្រឿងផ្ទះ មានឈ្មួញឈ្មោះ ហុក រស់នៅ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឈ្មោះ ឌី រស់នៅភូមិជ្រីវ ឃុំ ទន្លូង ស្រុកមេមត់ ឈ្មោះ តឹង និង ឈ្មោះ ភ្លុក ឈ្មោះ ចែពៅ ឈ្មោះ ប្រុសឡាបអាប ជាដើម បានប្រើប្រាស់រថយន្តសាំយ៉ុង ដឹកទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ច ជំនាញណាហ៊ានចុះបង្ក្រាបឡើយ។
ថ្មីៗនេះនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ម៉ោង៥ទាបភ្លឺឈានចូលថ្ងៃទី១៨ មានរថយន្តសាំយ៉ុងចំនួន៨ គ្រឿងដឹកបទល្មើសព្រៃឈើនឆ្លងកាត់ស្រុកស្នួល តាមផ្លូវជាតិលេខ៧A បានយ៉ាងត្រជាក់ចិត្ត។
ជាពិសេសនោះទៀត គ្មានការរំខាន់ ដល់មន្ត្រីជំនាញ ឬអជ្ញាធរមានសមត្ថកិច្ច ធ្វើការបង្ក្រាបនោះទេ ក្រុមឈ្មួញខាងលើត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ មានឈ្មោះ រ័ត្នឈ្មោះ មិនាឈ្មោះខុមឈ្មោះ យុទ្ឋ ហើយក្រុមអ្នកដឹកឈើទាំងនោះតែងតែអះអាងថា បានបង់លុយអោយជំនាញគ្រប់កន្លែងទាំងអស់ បូកទាំងជំនាញខ្លះដែលដាក់កម្លាំងចាំដេញតាមដងផ្លូវថែមទៀតផង។
ក្រុមឈ្មួញទាំងនោះ បានដឹកឈេី យកទៅលក់នៅដេប៉ូ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយដឹកបន្តទៅលក់ខេត្តព្រៃវែង យ៉ាងសកម្មគ្មាន មន្ត្រីពាក់ព័ន្ធតាមដងផ្លូវចាត់វិធានការបង្ក្រាបនោះទេ ដោយសមត្ថកិច្ច ទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើខុសច្បាប់នេះ លោកមិនបានដឹងទាល់តែសោះ តែបើសិនជាមានពិតមែននោះរូប លោក និងរាយការណ៍ ចាត់វិធានការទប់ស្កាត់ ដោយមិនទុកអោយមានសកម្មភាព ដូចការលើកឡើងនោះទេ លោកនឹងចាត់ឲ្យកូន ចៅចុះទៅពិនិត្យមើលតាមដងផ្លូវដើម្បីច្បាស់ថា មានដឹកជញ្ជូនដូចការលើកឡើងខាងលើឬយ៉ាងណា។
ឈ្មួញជាច្រើននាក់ កុំពុងមានឥទ្ធិពលដឹកឈើ តាមបណ្ដោយផ្លូវ ៧A និងលេខ៧៦វិញ រថយន្តសាំយ៉ុងដឹកបទល្មើសព្រៃឈេីយ៉ាងគំហុក បែរជាមន្ត្រីជំនាញមិនមានការទប់ស្កាត់ និងបង្ក្រាបឡើយ ពិសេសគឺកម្លាំងកងរាជអាវុធហត្ថ ស្រុកខេត្ត ក្រចេះក៏ដូចជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រចាំការតាមគោលដៅ ចាំទទួលលាភសក្ការៈបានជាមិនចាត់វិធានបង្ក្រាប។
ប្រជាពលរដ្ឋ ទទូចសណូមពរ ដល់នាយឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការថ្នាក់ជាតិទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ទូទាំងប្រទេសមេត្តាជួយរិតបន្តឹងមន្ត្រីក្រោមឱវាទ ជួយត្រួតពិនិត្យ ឈ្មួញល្បីឈ្មោះ ម៉ែ អាស្រួច កំពុងដឹកឈើយ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ច ស្រុកស្នួល ចុះបង្ក្រាបសោះឡើយ៕