ក្រចេះ÷ ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកដែរ។
ចំណែកលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បណ្តោយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
បើតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលក្នុងខណៈដែលលោក សេង ឈួន មេជញ្ជីងថ្លឹងទូទាំងប្រទេស រក្សាភាពស្ងៀមស្ងាត់។
សូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សាំង ប៊ុនថេន និងលោក នូ សុវណ្ណា នោះដែរ។
ប្រការនេះហើយទើបលោក នូ សុវណ្ណា ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ផងដែរ។
បើតាមការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជំនួសលោក ស្រេង ស្រស់ គឺលោក សាំង ប៊ុនថេន គិតតែពីរឿងប្រមូលលុយយ៉ាងរលូន។
ហេតុនេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ អាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយស្រេចតែអំពើចិត្ត។
រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងទូទាំងប្រទេស បានរក្សាភាពស្ងៀមស្ងាត់បើទោះបីអំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ត្រូវបានលាតត្រដាង។